ពិព័រណ៍សៀវភៅ ១លានក្បាលធំបង្អស់លើពិភពលោក មានដំបូងនៅភ្នំពេញ បញ្ចុះតម្លៃចាប់ពី៥០% ទៅ៩០%!

//s5.kh1.co/2b/2b135742cf1e39a68c7c0181e42635715f1e5b8a.jpg
សង្គម

 ២០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើតនៅប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុតនៅលើពិភពលោកនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងរបស់ខ្លួន។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ​ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះ នៅក្នុងតំបន់មួយ ចំនួននៅលើពិភពលោកដូចជា នៅតំបន់អាស៊ីអាគ្នេយ៍, អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ា។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា

អ្នកចូលចិត្ដអានសៀវភៅនៅទីក្រុងភ្នំពេញ អាចនឹងទទួលបានសៀវភៅដែលមានតម្លែសមរម្យជាមួយនឹងការបញ្ចុះតម្លៃចាប់ពី ៥០% ទៅ៩០% នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នៅភ្នំពេញ ឆ្នាំ២០២០ នេះ។ ពិព័ណ៍សៀវភៅនេះនឹងបើកឲ្យសាធារណៈជនចូលរួមដោយសេរី ក្នុងរយៈពេល ១២ថ្ងៃ ជាប់ៗគ្នា ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ អធ្រាត្រនៅផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិព័រណ៍សៀវភៅពិភពលោក ដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោក ដំបូងបង្អស់នៅកម្ពុជា

ជាមួយនឹងការដាក់តាំងលក់សៀវភៅភាសាអង់គ្លេសថ្មីៗចំនួន ១លានក្បាល Big Bad Wolf ចង់កសាងវប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេស ដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំងមានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និងរចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។

ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា

លោកស្រី Jacqueline Ng ដែលជាសហស្ថាបនិក Big Bad Wolf  បានប្រសាសន៍ថា៖​ 

«នៅពេលដែលយើងចាប់ផ្តើម Big Bad Wolf នៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០០៩ បេសកកម្មរបស់យើង គឺផ្តោតលើការយកចិត្តទុកដាក់ក្នុងការបង្កើតទម្លាប់អានដោយផ្តល់ឲ្យអ្នកអាននូវសៀវភៅអង់គ្លេសដែលមានតម្លៃសមរម្យ និងមានគុណភាព។​ ប៉ុន្មានឆ្នាំចុងក្រោយនេះការលក់សៀវភៅមានការរីកចម្រើនយ៉ាងខ្លាំង ហើយយើងដឹងថាដើម្បីបណ្ដុះទម្លាប់អាននៅជុំវិញពិភពលោក និងបង្កើតអ្នកអានជំនាន់ថ្មីយើងត្រូវរៀបចំការលក់សៀវភៅមួយដែលមានលក្ខណៈអន្តរជាតិ។ ក្នុងឆ្នាំ២០១៦ យើងបានចាប់យកឱកាសក្នុងការផ្លាស់ប្តូរពិភពលោកតាមរយៈសៀវភៅមួយក្បាលនៅក្នុងកម្មវិធីមួយលើកៗ។ សៀវភៅមានឥទ្ធិពលជម្រុញទឹកចិត្ដ និងផ្តល់អំណាចដល់មនុស្សជាមួយនឹងចំណេះដឹង ហើយយើងកំពុងផ្តល់ឱ្យពួកគេនូវរបស់ទាំងអស់នេះតាមតាមរយៈពិព័រណ៍សៀវភៅ Big Bad Wolf។ នៅឆ្នាំ២០១៩ ពិព័រណ៍សៀវភៅដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសចំនួន១០ និងទីក្រុងចំនួន៣២ ហើយក្នុងនាមជាអង្គការតស៊ូមតិលើផ្នែកលើកកម្ពស់ការអាន យើងមានមោទនភាពក្រៃលែងក្នុងការរៀបចំពិព័រណ៍សៀវភៅនេះ រួមជាមួយសៀវភៅ ១លានក្បាល នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង»។

  លោកស្រី Jacqueline Ng សហស្ថាបនិក Big Bad Wolf 
  លោកស្រី Jacqueline Ng សហស្ថាបនិក Big Bad Wolf 

«សៀវភៅវេទមន្ដ» ​ដែលជាសៀវភៅសម្រាប់កុមារអាចនឹងក្លាយទៅជាសៀវភៅ ដែលលក់ដាច់បំផុតនៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale។ សៀវភៅទាំងនេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើបដិវត្តការអានសម្រាប់មនុស្សជំនាន់ក្រោយ ដែលអនុញ្ញាតឱ្យកុមាររៀន និងអានទាំងអស់គ្នាក្នុងពេលតែមួយជាមួយគ្នា។ មាតាបិតា និងអាណាព្យាបាល អាចស្វែងរកសៀវភៅបែបនេះ ដែលមានចំនួន ១៤ ចំណងជើងដូចជា៖ Little Red Riding Hood, The Three Little Pigs, Let’s Learn Alphabet ABC, Disney Frozen: A Sleepover Party, Disney Winnie The Pooh: Fun With First Words និងសៀវភៅអប់រំ ២ប្រភេទ ដែលមានចំណងជើងថា ABC Fun With Mickey និង 123 Fun with Mickey និងសៀវភៅជាច្រើនទៀត។

ពិព័រណ៍សៀវភៅពិភពលោក ដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោក ដំបូងបង្អស់នៅកម្ពុជា

«សៀវភៅវេទមន្ដ» ទាក់ទាញកុមារឱ្យចូលចិត្ដអានសៀវភៅ​ និងលើកទឹកចិត្តឱ្យចាប់ផ្តើមទម្លាប់នៃការអាន។ ហេតុដូច្នេះហើយសៀវភៅទាំងនេះសាកសមបំផុតសម្រាប់កុមារចាប់ពីអាយុ ១ឆ្នាំ ដល់ ៥ឆ្នាំ។

លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យរបស់ Big Bad Wolf Sale នាទីក្រុងភ្នំពេញឆ្នាំ២០២០ បានមាន ប្រសាសន៍ថា៖

 «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ភ្នំពេញឆ្នាំ២០២០ និងការនាំមកនូវព្រឹត្តិការណ៍ពិព័រណ៍សៀវភៅទ្រង់ទ្រាយធំបំផុតមកប្រទេសកម្ពុជា។ ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និងថ្មីៗក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារៈសំខាន់ណាស់ក្នុងការរៀនភាសាថ្មីមួយ និងបង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើឱ្យក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ និយាយទៅ Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ»។

ពិព័រណ៍សៀវភៅពិភពលោក ដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោក ដំបូងបង្អស់នៅកម្ពុជា

Big Bad Wolf Book Sale ជឿជាក់លើការតបស្នងទៅកាន់សង្គមវិញ ហើយជឿជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការអាន និងរៀន ទោះពួកគាត់មានឋានៈអ្វីក៏ដោយ។ តាមរយៈសកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ២០២០ នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអំពាវនាវឱ្យអ្នកចូលរួមជួយឧបត្ថម្ភជាសៀវភៅនៅកន្លែង “Red Readershood” ដែលមានទីតាំងនៅក្បែរបញ្ជរគិតប្រាក់ នៃពិព័រណ៍សៀវភៅនោះ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រគំនិតផ្ដួចផ្ដើមនេះតាមរយៈការបរិច្ចាគសៀវភៅចំនួន ៥០០ ក្បាល ទៅអង្គការនេះ។

អ្នកចូលរួមអាចទទួលបានព័ត៌មានលម្អិត និងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតនៅពិព័រណ៍សៀវភៅ ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ Big Bad Wolf នៅទីនេះ៖ https://bigbadwolfbooks.com

ណ្តាសង្គមរបស់ Big Bad Wolf:
Facebook: Big Bad Wolf Books
Instagram: bbwbookskh
Hashtag ផ្លូវការ៖ #BBWPhnomPenh2020 

ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
ពិព័រណ៍សៀវភៅពិភពលោកដំបូងបង្អស់នៅកម្ពុជា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T