ក្រុងប៉ោយប៉ែត ៖ រថយន្តមួយគ្រឿង ខណៈម្ចាស់ចតទុកចោលរវល់ ទៅហូបការបានឆាបឆេះផ្អើលទាំងយប់នៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ មីនា ២០១៣ សង្ស័យទុស្សេចរន្ត ។ រថយន្តដែលឆាបឆេះនេះម៉ាកឡិចស៊ីស ចង្កូតឆ្វេង ពណ៌ស្ករ ដែលមិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្តទេ ប៉ុន្តែអ្នកស្រុកប្រាប់ថា ជាអ្នករស់នៅក្នុងក្រុងប៉ោយប៉ែត ។ រថយន្តខាងលើបានឆាបឆេះផ្នែកខាងមុខ ប៉ុន្តែត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត ជួយយកទឹកសាចពន្លត់ទាន់ពេលវេលា។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម្ចាស់រថយន្ត បានបើករថយន្តមកចតចោលនៅ កន្លែងកើតហេតុរួចក៏ដើរទៅបាត់ដោយនិយាយថា ទៅចូលរួមហូបការគេ ដែលកន្លែងចតរថយន្ត និងរោងការនោះឆ្ងាយពីគ្នាប្រហែល៦០ម៉ែត្រ ព្រោះម្តុំរោងការគ្មានកន្លែងចត ។ ប្រភពបានបន្តថា ដំបូងគេឃើញអណ្តាតភ្លើងឆេះ ក្នុងរថយន្តហើយអ្នកស្រុកដោយគិតថា បើយកទឹកជះខ្លាចឆាបឆេះកាន់តែខ្លាំង ក៏នាំគ្នាសំដៅទៅរោងការ ប្រាប់សមត្ថកិច្ចដើម្បីឱ្យជួយប្រកាសរកម្ចាស់រថយន្ត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]