ក្មេងប្រុស ៦នាក់ និងស្រីម្នាក់ ដែលនៅ Costa Mesa រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក និងជាសិស្សថ្នាក់បឋមសិក្សា ត្រូវបានគេបញ្ជូនទៅ កាន់មន្ទីរពេទ្យ បន្ទាប់ពីមានសិស្សផ្សេងទៀត បានឲ្យនំ brownie ញ៉ាំ។

យោងទៅតាមសារព័ត៌មានរបស់ហាសិនប៉ុស្ដន៍ បានឲ្យដឹងថា អ្នកជួយសង្គ្រោះបន្ទាន់ត្រូវបានខាងសាលា បឋមសិក្សា Pomona ទូរស័ព្ទហៅ និងនិយាយរៀបរាប់ពី អាការៈរបស់សិស្ស ដែលមានដូចជា ពិបាកដកដង្ហើម និងក្អួត ហើយក្មេងដែលមានអាការៈទាំងនេះ មានអាយុពី ១០ទៅ ១២ឆ្នាំ ។ យ៉ាងណាមិញ អ្នកដែលឲ្យនំនេះជាសិស្សថ្នាក់ទី៦ និង  មិនបានបញ្ជាក់ពីគ្រឿងផ្សំទៅកាន់សិស្សទាំងនេះ មុននឹងពួកគេបានខាំញ៉ាំនោះទេ។ ប្រហែលជាប៉ុន្មានម៉ោងបន្ទាប់ពីញ៉ាំនំនេះ ក្មេងទាំងនេះ ចាប់ផ្ដើមក្អួត ខណៈពេលនោះ អ្នកដែលឲ្យនំនិយាយថា ពួកគេកំពុងតែស្រវឹង។

យ៉ាងណាមិញ សម្រាប់សិស្សដែលជាជនរងគ្រោះនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅជិតសាលារៀន ហើយខាងសាលាក៏បានធ្វើការទាក់ទង ឪពុកម្ដាយហើយ។ មួយវិញទៀត សម្រាប់ក្មេងដែលជាម្ចាស់នំនេះ ក៏ត្រូវបានខាងសាលាទាក់ទងទៅកាន់ អាណាព្យាបាល ដើម្បីធ្វើការណាត់ជួប ពីបញ្ហាទាំងអស់នេះ។ ទោះជាយ៉ាងណា ប៉ូលីសនៅក្នុងតំបន់នេះ កំពុងតែធ្វើការសើុបអង្កេតបន្ថែមពីលើករណីនេះ។

ចំពោះប្រភេទនំ brownie ក៏មានអ្នកធ្វើមួយចំនួន បានលាយជាមួយនឹង កញ្ឆា ដែលអាចនិយាយថា បន្ទាប់ពីញ៉ាំរួច អាចមានអាការៈស្រវឹងនឹងកញ្ឆា ដូចជាងងុយគេង ឬផ្សេងៗទៀត។

តើប្រិយមិត្ដយល់យ៉ាងណា?



នំ brownie



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]