មុននឹងចង់សប្បាយខាងក្រៅ ត្រូវដាស់តឿនខ្លួនឯងផងថា អ្នកមិនមែនខ្លួនមួយដូចមុនទេ

//s5.kh1.co/ea/ea73a35889e3d479f77b38cd525703b49ada96c7.jpg
ប្រលោមលោក & អប់រំ

 ១៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ដឹងថាធម្មតាមនុស្សប្រុសត្រូវធ្វើការច្រើន ហត់នឿយ ចេញក្រៅ រកលុយ ដើម្បីគ្រួសារ អ្នកប្រាកដជាត្រូវការពេលវេលាដើម្បីសម្រាកលំហែខ្លះ ចង់ចេញក្រៅ ផឹកស៊ី ជួបជុំមិត្តភក្តិខ្លះ តែសូមកុំចង់សប្បាយរហូតដល់ភ្លេចខ្លួនឱ្យសោះ ព្រោះអ្នកមានប្រពន្ធ មានកូន អ្នកមានគ្រួសារ អ្នកមានមនុស្សដែលកំពុងតែរង់ចាំអ្នកនៅឯផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=620,h=775,q=100/36/3642f201acd819d4982fbd8ea8cf6bad047e2c04.jpg

យូរៗដើរលេងម្ដងមិនអីទេ យូរៗចេញក្រៅជួបជុំមិត្តភក្តិម្ដងម្កាល ស៊ីផឹកបន្តិចបន្តួច មិនមែនជាបញ្ហាអ្វីទេ តែសូមកុំញយពេក សូមកុំភ្លេចខ្លួន កុំហួសហេតុ ជាពិសេសគឺ ការដែលចង់សម្រាក ចង់សប្បាយតែម្នាក់ឯង ទាំងដែលប្រពន្ធ កូនមិនពេញចិត្តឱ្យអ្នកទៅ។ គ្រប់ពេលអ្នកត្រូវតែចេះរម្លឹក និងដាស់តឿនខ្លួនឯងឱ្យបានច្រើន ថាខ្លួនអ្នកមិនមែនខ្លួនមួយ នៅកំលោះដូចកាលមុនឡើយ អ្នកមានប្រពន្ធកូនដែលកំពុងតែរង់ចាំអ្នកនៅឯផ្ទះ ពេលវេលាដែលអ្នកកំពុងតែសប្បាយក្អាកក្អាយជួបជុំ វាក៏ជាពេលវេលាដែលអ្នកផ្ទះរបស់អ្នកកំពុងតែរង់ចាំ នឹក គិត និងបារម្ភពីសុខសុវត្ថិភាពរបស់អ្នកដូចគ្នា។

https://s5.kh1.co/__image/w=650,h=434,q=100/b3/b3eecee267c6d757c53253f10a163eaa3637d80e.jpg

ការសប្បាយមានច្រើនណាស់ មនុស្សប្រុសដែលនៅកំលោះខ្លួនមួយមានការសប្បាយផ្សេង ចំណែកមនុស្សដែលមានគ្រួសារ មានប្រពន្ធកូន ក៏មានការសប្បាយតាមបែបផ្សេង។ ការសប្បាយរបៀបអ្នកមានប្រពន្ធកូន គឺការដែលនៅជួបជុំប្រពន្ធកូនក្នុងគ្រួសារ មានពេលវេលាញុំាបាយជុំគ្នា មានឱកាសបានដើរលេងជាមួយគ្នា វាគឺជាសេចក្ដីសុខ សុភមង្គល និងភាពរីករាយដ៏ពិតប្រាកដ​ ថែមទាំងកក់ក្ដៅទៀតផង ចំណែកការជួបជុំខាងក្រៅ វាគ្រាន់តែជាការសប្បាយបែបមួយឆាវ និងទំនាក់ទំនងមួយផ្នែកតូចប៉ុណ្ណោះ។

https://s5.kh1.co/__image/w=620,h=620,q=100/b2/b2978d7bc897eb920263a42054bb26f70c69ec02.jpg

អ្វីដែលសំខាន់ អ្នកត្រូវចងចាំ មុននឹងអ្នកចង់សប្បាយ អ្នកត្រូវដឹងថា អ្នកមានមនុស្សនៅផ្ទះកំពុងតែរង់ចាំអ្នក អ្នកមានកូនប្រពន្ធដែលអាចផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ព្រមទាំងកម្លាំងចិត្តដល់អ្នក តែលុះត្រាតែអ្នកចេះឆ្លៀតពេលវេលា និងផ្ដល់ឱ្យពួកគេដែរ កុំចង់សប្បាយនៅខាងក្រៅតែម្នាក់ឯងអី វាមិនមែនជាសេចក្ដីសុខរួមក្នុងគ្រួសារឡើយ ផ្ទុយទៅវិញ វាអាចជាហេតុ បង្កឱ្យគ្រួសារកាន់តែមានបញ្ហាទៅវិញទេ។

នៅផ្ទះជួបជុំប្រពន្ធកូនក្នុងគ្រួសារ ទើបមានក្ដីសុខសុភមង្គល និងកក់ក្ដៅ ចេញក្រៅជួបមិត្តផឹកស៊ី ឱបថើបស្រីញីមិនថ្លៃថ្នូរឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T