ឡូយកប់! កីឡាករកម្ពុជាមួយរូបជាប់ឈ្មោះ ជាជម្រើស១១នាក់ឆ្នើមបំផុតនៅស៊ីហ្គេម

//s5.kh1.co/f1/f19e09517531d36c75d17aa1d5ef23429f605a15.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ១០ព្រឹក · ៦ ឆ្នាំមុន

ស៊ីហ្គេម៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ត្រូវបានបញ្ចប់កាលពីថ្ងៃពុធកន្លងទៅ ហើយក្នុងនោះម្ចាស់មេដាយមាសនៃវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ បានទៅលើក្រុមជម្រើសជាតិវៀតណាម ក្រោយរង់ចាំអស់រយៈពេល៦០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯមេដាយប្រាក់បានទៅលើឥណ្ឌូនេស៊ី មេដាយសំរឹទ្ធបានទៅលើមីយ៉ាន់ម៉ា និងក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤។

https://s5.kh1.co/__image/w=650,h=632,q=100/37/374646639f9431de90116dd6a9a5ed6e6899a3fd.jpg

ជាមួយគ្នានេះ ជម្រើស១១នាក់ល្អបំផុតវិញ្ញាសាបាល់ទាត់បុរសប្រចាំព្រឹត្តិការណ៍កីឡាលើកទី៣០ កម្រិតតំបន់មួយនេះត្រូវបានបង្ហាញ ដែលមានឈ្មោះកីឡាកររបស់កម្ពុជាយើង១រូបផងដែរ។

ចង់ដឹងថា ជម្រើស១១នាក់ល្អបំផុតនៅស៊ីហ្គេមលើកទី៣០ មានអ្នកណាខ្លះ មកតាមដាននៅខាងក្រោមទាំងអស់គ្នា៖
  • អ្នកចាំទី៖ Sann Satt Naing (មីយ៉ាន់ម៉ា)
  • ខ្សែការពារ៖ Doan Van Hau (វៀតណាម), Amani Aguinaldo (ហ្វីលីពីន) និង Asnawi Bahar (ឥណ្ឌូនេស៊ី)
  • ខ្សែបម្រើ៖ សៀង ចន្ធា (កម្ពុជា), Do Hung Dung (វៀតណាម), Myat Kaung Khant (មីយ៉ាន់ម៉ា) និង Saddil Ramdani (ឥណ្ឌូនេស៊ី)
  • ខ្សែប្រយុទ្ធ៖ Osvaldo Haay (ឥណ្ឌូនេស៊ី), Ha Duc Chinh (វៀតណាម) និង Nguyen Tien Linh (វៀតណាម)
កីឡាករ សៀង ចន្ធា 
កីឡាករ សៀង ចន្ធា 

គួរឲ្យដឹងដែរថា កីឡាករវ័យក្មេងរបស់កម្ពុជា សៀង ចន្ធា បានចារប្រវត្តិសាស្រ្តមួយនៅស៊ីហ្គេមលើកទី៣០ ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានលឿនបំផុត ដោយប្រើពេលត្រឹមតែ ១៨វិនាទីប៉ុណ្ណោះ៕

ប្រភព FoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T