អបអរសាទរ! សៀង ចន្ធា ចូលរួមជាមួយបឹងកេត នៅរដូវកាលថ្មី

//s5.kh1.co/7b/7bd9b677932171008e509d3f3e0e6f1e1f7af608.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ៩ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅមុននេះបន្តិចទំព័រ Facebook ផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេតបានបង្ហោះអំពីការមកចូលរួមជាផ្លូវការរបស់ខ្សែប្រយុទ្ធវ័យក្មេងកំពុងទទួលការចាប់អារម្មណ៍ សៀង ចន្ធា សម្រាប់រដូវកាលថ្មី២០២០ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សៀង ចន្ធា
កីឡាករ សៀង ចន្ធា

សៀង ចន្ធា ជាកីឡាករទី៤ហើយដែលបានចាកចេញពីសាលាបាល់ទាត់ជាតិបាទីមកចូលរួមជាមួយក្លិបបឹងកេត បន្ទាប់ពីកីឡាករ៣រូបផ្សេងទៀតរួមមាន ជុង មករា, សៅ វ៉ៃហ្វី និង ថា ច័ន្ទឬទ្ធី (អ្នកចាំទី)។

ជាមួយនឹងការផ្លាស់មកចូលរួមជាមួយក្លិបជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន រដូវកាលមុន ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកោះកុង សៀង ចន្ធា ក៏បានបង្ហោះនៅលើទំព័រ Facebook ផ្លូវការផ្ទាល់ខ្លួនដោយសរសេរថា៖

“នេះគឺជាផ្ទះថ្មីរបស់ខ្ញុំ Boeung Ket Football Club”

 សៀង ចន្ធា បង្ហោះនៅលើទំព័រ ​Facebook ផ្ទាល់ខ្លួន
 សៀង ចន្ធា បង្ហោះនៅលើទំព័រ ​Facebook ផ្ទាល់ខ្លួន

គួរឲ្យដឹងដែរថា ពេលនេះ សៀង ចន្ធា កំពុងតែបំពេញបេសកកម្មរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ លេងពានរង្វាន់ BTV Cup នៅខេត្ត Binh Doung ប្រទេសវៀតណាម៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T