កម្ពុជា បានត្រឹមលេខ៤ ក្រោយចាញ់ មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រមុននេះបន្តិច

//s5.kh1.co/81/81174d43ac09f2d3171f94dd1dff4ad7e70299a2.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៤ វិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីប្រកួតចាញ់មីយ៉ានម៉ា ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ (៥-៤) ក្រោយចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងមីយ៉ាន់ម៉ា និងកម្ពុជា (រូបភាព: Cambodia SEA GAMES 2023)
ការប្រកួតរវាងមីយ៉ាន់ម៉ា និងកម្ពុជា (រូបភាព: Cambodia SEA GAMES 2023)

២គ្រាប់របស់កម្ពុជារកបានដោយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ១គ្រាប់នៅនាទីទី១ និង១គ្រាប់ទៀតរកបានដោយកីឡាករ កែវ សុខផេង ដោយការទាត់បាល់ហ្រ្វីឃីគនៅក្នុងវគ្គទី២។

គួរឲ្យដឹងដែរថា កម្ពុជាស្ថិតក្នុងពូល A លេង៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ២ និងមានឱកាសឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្ពុជា បានប្រកួតចាញ់ជើងខ្លាំងវៀតណាម ក្នុងលទ្ធផល៤ទល់នឹង០។

ការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមលើកទី៣០របស់កម្ពុជាគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តហើយសម្រាប់វិញ្ញាសាបាល់ទាត់បុរស ដោយតាំងពីព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍រៀងរាល់២ឆ្នាំម្ដងនេះបង្កើតឡើងកាលពីឆ្នាំ១៩៥៩មក បាល់ទាត់បុរសកម្ពុជាមិនដែលឆ្លងផុតវគ្គចែកពូលនោះទេ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T