កីឡា៖ កីឡាករ Pablo Torre បានចាកចេញពីក្លិប Barcelona ជាផ្លូវការ ដោយបានប្រកាសផ្លាស់ទៅលេងនៅក្លិប Mallorca នាប្រទេសអេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Barcelona បានលក់ Torre ដោយមានលក្ខខណ្ឌអាចទិញយកមកវិញបាន ហើយបើសិនជាក្លិប Mallorca លក់ Pablo Torre ទៅឲ្យក្លិបដទៃទៀតនាពេលអនាគតនោះ Barcelona នឹងបានភាគរយពីការលក់នេះផងដែរ។

Pablo Torre ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជន La Masia របស់ Barcelona ដែលរូបគេមានឱកាសបានឡើងមកលេងនៅឈុតធំ កាលពីឆ្នាំ២០២២ មុននឹងត្រូវ Girona ខ្ចីជើងនារដូវកាល ២០២៣ -២០២៤ ៕

