កីឡា៖ ខ្សែបម្រើខ្ញីចាស់ Luka Modric បានផ្លាស់ទៅក្លិប AC Milan ជាផ្លូវការ ហើយបន្ទាប់ពីចាកចេញពីក្លិបអធិរាជស Real Madrid រួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Modric បានចុះកុងត្រារហូតដល់ខែមិថុនាឆ្នាំ២០២៦ ដោយមានលក្ខខណ្ឌថាអាចនឹងបន្តចំនួន១ឆ្នាំទៀត ហើយរូបគេបានបង្ហាញចំណាប់អារម្មណ៍ថា រូបគេពិតជារំភើបក្នុងការចាប់ផ្ដើមទំព័រថ្មីជាមួយ AC Milan ។

គួរបញ្ជាក់ផងដែរថា Luka Modric ដែលជាម្ចាស់ពានបាល់មាស Ballon d'Or ១សម័យ បានរួមរស់ជាមួយ Real Madrid អស់រយៈពេល១៣ឆ្នាំហើយ ដោយកីឡាករសញ្ជាតិក្រូអាតរូបនេះ បានឈ្នះពានសរុបចំនួន២៨ពាន។

ក្នុងនោះ រូបគេបានស៊ុតបញ្ចូលទីបាន៤៣គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៥៩៧ប្រកួត៕

