ល្អមើលសាហាវ បុកមួយទំហឹងហ្មង! រិន សារ័ត្ន ប្ដូរគ្នាទៅវិញទៅមកជាមួយកីឡាករថៃ កក្រើកសង្វៀន Super Champ (មានវីដេអូ)

//s5.kh1.co/6a/6ad70cc645f80863d4dbad1bd5957d7eb1517d18.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី នៅសង្វៀន Muay Thai Super Champ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា រិន សារ័ត្ន បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ Revo Bangkokalaiyont ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ Revo Bangkokalaiyont ឈ្នះការប្រកួត
កីឡាករថៃ Revo Bangkokalaiyont ឈ្នះការប្រកួត

ការប្រកួតធ្វើឡើងក្នុងតំណែងរងគូឯកប្រចាំកម្មវិធី លើប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ការប្រកួតពេញ ៣ទឹក ទាំងកីឡាករកម្ពុជា រិន សារ័ត្ន និងកីឡាករថៃ Revo បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើជង្គង់ ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

យ៉ាងណាមិញ កីឡាករថៃហាក់មានប្រៀបជាងកីឡាករកម្ពុជាយើង ដោយនៅទឹកទី២ Revo បានវាយឲ្យលោកអាជ្ញាកណ្ដាលរាប់កីឡាករ រិន សារ័ត្ន ម្ដង។ ជាលទ្ធផលបញ្ចប់ការប្រកួតកីឡាករថៃ Revo ឈ្នះ កីឡាករកម្ពុជា រិន សារ័ត្ន ដោយពិន្ទុ៕

ចង់ឃើញថា ការប្រកួត បុកគ្នាយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T