Man City ចាប់អារម្មណ៍ចង់បានគោលដៅរបស់ Chelsea មួយរូបនៅខែមករា

//s5.kh1.co/d6/d634c89288fccab3e0ce50074e7148ceace4f6a4.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ចង់បានគោលដៅរបស់ក្រុម Chelsea កីឡាករ Nathan Ake ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Bournemouth ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Nathan Ake
  កីឡាករ Nathan Ake

Ake ជាអតីតយុវជនថ្នាលរបស់ក្រុម Chelsea ដោយបានចូលរួមជាមួយនឹងក្លិប ដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍មួយនេះ តាំងពីឆ្នាំ២០១១មកម្ល៉េះ។ ហើយគាត់ត្រូវបានក្លិបតោខៀវលក់ទៅឱ្យក្លិប Bournemouth ក្នុងតម្លៃ ២០ លានផោនកាលពីឆ្នាំ ២០១៧ ជាមួយនឹងកិច្ចសន្យាអាចទិញត្រលប់មកវិញបាន ។

ក្រុមតោខៀវ Chelsea ទើបតែរួចផុតទោសទ័ណ្ឌពីការដាក់បម្រាមទិញកីឡាកររបស់ FIFA កាលពីសប្ដាហ៍មុននេះ។

  កីឡាករ Nathan Ake កាលនៅ Chelsea
  កីឡាករ Nathan Ake កាលនៅ Chelsea

យ៉ាងណាមិញ យោងតាមកាសែត Skysports បានឲ្យដឹងថា ក្រុម Chelsea មានបំណងចង់នាំយកខ្សែការពារវ័យ២៤ឆ្នាំរូបនេះ មកកាន់កីឡដ្ឋាន Stamford Bridge នៅខែមករា ជាមួយនឹងកិច្ចសន្យាអាចទិញត្រលប់មកវិញបាន ក្នុងតម្លៃ៤០លានផោន។

ទោះជាយ៉ាងណាពួកគេទំនងជាប្រឈម នឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាមួយក្រុម Manchester City ដើម្បីដណ្ដើមយកកីឡាករឆ្នើមរូបនេះ។ ប្រភពដដែលក៏បានបន្ថែមទៀតថាកីឡាករ Nathan Ake  ជាគោលដៅរបស់លោក Pep Guardiola សម្រាប់ជំនួសកន្លែងខ្សែការពារឆ្នើមកីឡាករ Aymeric Laporte ដែលកំពុងមានបញ្ហារបួស។

  កីឡាករ Nathan Ake
  កីឡាករ Nathan Ake

គួរឲ្យដឹងដែរថា ការបាត់បង់កីឡាករ Laporte បានធ្វើឲ្យប្រព័ន្ធការពារក្នុងក្រុមរបស់លោក Pep មានចន្លោះប្រហោងច្រើន ដែលជាហេតុធ្វើឲ្យក្រុមរបស់លោកពិបាកប្រជែងពាន ​Premier League ជាមួយនឹងក្រុមរបស់លោក Klopp ណាស់ ហើយបច្ចុប្ប​ន្នក្រុម Man City ចាញ់ពិន្ទុក្រុម Liverpool រហូតដល់ ១៤ពិន្ទុឯណោះ៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T