Ronaldo សារភាពថាខ្លួនសោកស្ដាយ ក្រោយសម្រេចចិត្តធ្វើរឿងមួយ…

//s5.kh1.co/17/17b7aa5adcf0338d837042bb7673d96c68767520.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បានសារភាពថា វាជាកំហុសមួយ ដែលចាកចេញពី Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

បន្ទាប់ពីជួយ Real Madrid ឈ្នះពានរង្វាន់ Champions League ឆ្នាំ២០១៧ Ronaldo បាននិយាយក្រោយបញ្ចប់ការប្រកួតជាមួយនឹងក្រុម Liverpool ថា នេះអាចជាការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid នេះ ប៉ុន្តែមនុស្សភាគច្រើនមិនរំពឹងថាវាជាការពិតនោះទេ​ តែជាក់ស្ដែងគាត់ក៏បានចាកចេញពិតមែនទៅចូលរួមជាមួយនឹងក្លិប Juventus កាលពីខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពីការចាកចេញរបស់គាត់ ក្លិប Real Madrid បានធ្លាក់ចូលក្នុងស្ថានភាពមួយដ៏លំបាក ដោយទម្រង់លេងក្នុងក្រុមហាក់មានការធ្លាក់ចុះ ជាហេតុធ្វើឲ្យមនុស្សជាច្រើននៅកីឡដ្ឋាន Santiago Bernabeu ពិតជានឹកដល់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ចំណែកឯ Ronaldo ក៏មិនសូវជាជោគជ័យជាមួយក្រុម ​Juventus បើធៀបទៅនឹងកំឡុងពេលដែលគាត់លេងឲ្យក្រុម Real Madrid។ ជាហេតុនាំឱ្យមានប្រភពព័ត៌មានមួយក្នុងប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះហាក់មានការសោកស្ដាយដែលចាកចេញពី Real Madrid មកផ្សងព្រេងនៅទឹកដីប្រទេសអ៊ីតាលី។

យោងតាមកាសែត The ABC របស់ប្រទេសអេស្ប៉ាញបានអះអាងថា Ronaldo បានប្រាប់ទៅកាន់មនុស្សជិតស្និទជុំវិញខ្លួនរបស់គាត់ជាលក្ខណៈឯកជនថា វាជាកំហុសក្នុងការចាកចេញពី  Real Madrid។​

  កីឡាករ Cristiano Ronaldo កាលនៅ Real Madrid
  កីឡាករ Cristiano Ronaldo កាលនៅ Real Madrid

ប្រភពដដែលបានបន្ថែមទៀតថា អតីតកីឡាករឆ្នើមរបស់ Man Utd រូបនេះជឿជាក់ថា ប្រសិនបើគាត់នៅបន្តលេងឲ្យ Real Madrid នោះគាត់នឹងមានឱកាសឈ្នះពានបាល់មាសពីរជំនាន់ចុងក្រោយផងដែរ (Ballon d'Or)។

គួររម្លឹកផងដែរថា មុនពេលផ្ទេរទៅកាន់ Juventus កីឡាករ Cristiano Ronaldo ធ្លាប់ចំណាយពេល៩ឆ្នាំ ជាមួយ Real Madrid ដោយធ្លាប់ជួយក្លិបមួយនេះឈ្នះពានរង្វាន់ធំជាច្រើនរួមមាន ពាន Champions League ៤ដង, ពាន FIFA Club World Cup ៣ដង, ពាន UEFA Super Cup ៣ដង, ពាន Copa del Rey ២ដង, ពាន Spanish Super Cup ២ដង និងពានលីគកំពូលអេស្ប៉ាញ២ដង៕

ប្រភពcalciomercato

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T