កីឡាការិនី ខាន់ ចេសា៖ មេដាយមាសស៊ីហ្គេម សម្រាប់ប្រទេសកម្ពុជាទាំងមូល!

//s5.kh1.co/9d/9dd505086bb6d5816093ae84bd670d6e3a94bb78.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា កញ្ញា ខាន់ ចេសា បានថ្លែងថា មេដាយដែលកញ្ញាទទួលបាននោះ គឺសម្រាប់ប្រទេសកម្ពុជាទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងសារតាមរយៈ Facebook ផ្លូវការរបស់ខ្លួន ខាន់ ជេសា បានបញ្ជាក់យ៉ាងដូច្នេះថា «មេដាយមាសនេះ សម្រាប់ប្រទេសកម្ពុជាទាំងមូល! ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានចែករម្លែកភាពជោគជ័យរបស់ខ្ញុំ ដល់ប្រជាជនកម្ពុជា។ សូមអរគុណចំពោះការស្រឡាញ់ និងការគាំទ្រ។ ស៉ីហ្គេមលើកទី៣០នេះ ពិតជាអស្ចារ្យខ្លាំងណាស់»។

សូមបញ្ជាក់ថា កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឱ្យកម្ពុជា ១គ្រឿងទៀត បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។

នេះជាមេដាយមាសទី៤ សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០។ មេដាយមាសរកបានដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ បានធ្វើឱ្យកម្ពុជាហក់ឡើងឈរលេខរៀងទី៧ ក្នុងតារាងមេដាយបណ្ដោះអាសន្នជាមួយមេដាយចំនួន៤១គ្រឿង (មាស៤, ប្រាក់៦ និងសំរឹទ្ធ ៣១គ្រឿង)។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខាន់ ចេសា មានវ័យ ១៨ឆ្នាំ មានឪពុកជាជនជាតិកម្ពុជា និងម្ដាយជាជនជាតិម៉ិចស៊ិកូ តែទទួលបានសញ្ជាតិអាមេរិកដូចគ្នា។ បច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក។

ចេសា បានចូលលេងកីឡាជឺជិតស៊ូតាំងពីនៅក្មេងម្ល៉េះ ក្រោមការបង្ហាត់ផ្ទាល់ពីឪពុកខ្លួន ហើយប៉ុន្មានឆ្នាំក្រោយមក នាងដណ្ដើមបានមេដាយមាសជាច្រើន មុននឹងកញ្ញាដណ្ដើមបានមេដាយមាស Asian Games ១គ្រឿង។ មេដាយមាសមួយគ្រឿងពីការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យកម្ពុជាបំបែកឯតទគ្គកម្មជាប្រវត្តិសាស្ដ្រក្នុងរយៈពេល ៦៤ឆ្នាំ ដែលមិនធ្លាប់បានទទួលមេដាយមាសនោះឡើយ។

ខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាវីរកីឡាការិនីម្នាក់ បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ីនេះ៕

https://s5.kh1.co/__image/w=650,h=457,q=100/e6/e657eed967d735aaa07365deea9618231c034445.jpg
https://s5.kh1.co/__image/w=650,h=434,q=100/b8/b8e545d6dc3c90a5b1b029a7bb9f9cceeca2f32c.jpg
https://s5.kh1.co/__image/w=650,h=343,q=100/7c/7c8aca16502720fc5f87d898aea8b132a3e9420d.jpg
https://s5.kh1.co/__image/w=650,h=336,q=100/87/8753f5e73951a2f95d767bec86a6c0cd0d368110.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T