សោកស្ដាយ! បាល់ទះកម្ពុជា ចាញ់វៀតណាម ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ មុននេះបន្តិច (មានវីដេអូ)

//s5.kh1.co/52/5237025f0ff3da4e9bd476fa3d8d405d030af7f7.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទះជម្រើសជាតិវៀតណាម ដោយលទ្ធផល ៣សិតទល់នឹង០ (១៥-២៥, ២០-២៥ និង ២២-២៥) នៅមុននេះបន្តិច ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=333,q=100/a3/a30a7f6207e862f9dbb737e982ae549181a34303.png

កម្ពុជា បានអស់​ឱកាសក្នុងការឡើងទៅដណ្ដើមមេដាយ ក្រោយ៣ប្រកួតក្នុងពូល B ឈ្នះ១ និងចាញ់២ ពោលគឺ ចាញ់ម្ចាស់ផ្ទះហ្វីលីពីន និងឥណ្ឌូនេស៊ី ៣សិតទល់នឹង០ ដូចគ្នា មុននឹងបន្តមកយកឈ្នះវៀតណាមវិញ ៣សិតទល់នឹង២។

មុនមកប៉ះគ្នាជាមួយកម្ពុជាម្ដងទៀត ក្នុងការដណ្ដើមចំណាត់ថ្នាក់លេខ៥ វៀតណាម បានយកឈ្នះ សិង្ហបុរី ដោយលទ្ធផល ៣សិតទល់នឹង០។ ដូច្នេះសម្រាប់វិញ្ញាសាបាល់ទះក្នុងសាលបុរសនៅស៊ីហ្គេមលើកទី៣០ សិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ៧ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៦ និងវៀតណាមឈរនៅចំណាត់ថ្នាក់លេខ៥។

https://s5.kh1.co/__image/w=650,h=434,q=100/ff/ffc62b07a5c1741ef0f46b8615f4e0ef681712a9.jpg

សម្រាប់ការប្រកួតដណ្ដើមមេដាយសំរឹទ្ធគឺថៃត្រូវប៉ះមីយ៉ាន់ម៉ា ខណៈការប្រកួតមេដាយមាសគឺម្ចាស់ផ្ទះ ហ្វីលីពីន ជួបជាមួយ ឥណ្ឌូនេស៊ី ដែលការប្រកួតទាំងពីរនឹងធ្វើឡើងនៅពេលបន្តិចទៀតនេះ៕ (លទ្ធផលយ៉ាងណា ខ្មែរឡូត នឹងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់)

សូមទស្សនាការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ រវាង កម្ពុជា និងវៀតណាម នៅខាងក្រោម៖
សិតទី១
សិតទី២
សិតទី៣
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T