កុំភ្លេចគាំទ្រ! កម្ពុជា ប៉ះមីយ៉ាន់ម៉ា ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅស៊ីហ្គេម ម៉ោង៣ រសៀលនេះ

//s5.kh1.co/9f/9f0cfd9490cc3a009952611f1e893b4fbd1c9ee7.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងត្រូវបំពេញភារកិច្ចចុងក្រោយរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ជាមួយ មីយ៉ាន់ម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា 
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា 

មុនមកជួបគ្នានៅក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជា បានប្រកួតចាញ់ជើងខ្លាំងវៀតណាម ដោយលទ្ធផល៤ទល់នឹង០ ខណៈក្រុមលេខ១ពូល A មីយ៉ាន់ម៉ា ប្រកួតចាញ់ ឥណ្ឌូនេស៊ី ៤-២ នៅក្នុងម៉ោងបន្ថែម ១៥នាទីពីរដង។

កម្ពុជា និងមីយ៉ាន់ម៉ាធ្លាប់បានប៉ះគ្នាម្ដងរួចមកហើយនៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល A ដោយពេលនោះ មីយ៉ាន់ម៉ា បានយកឈ្នះកម្ពុជា ២ទល់នឹង១។

គួរឲ្យដឹងដែរថា ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣រវាង មីយ៉ាន់ម៉ា និងកម្ពុជា នឹងធ្វើឡើងនៅថ្ងៃនេះ វេលាម៉ោង ៣រសៀល នៅកីឡដ្ឋាន Rizal Memorial Stadium។ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសរវាងវៀតណាម និងឥណ្ឌូនេស៊ី នឹងធ្វើឡើងនៅម៉ោង ៧យប់៕

https://s5.kh1.co/__image/w=650,h=365,q=100/9b/9b2e90fdb4129282b809e73a089881fad81778a7.png

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T