លឿនពេកហើយ! Salah តាមទាន់កំណត់ត្រាមួយរបស់ Torres នៅ Liverpool

//s5.kh1.co/9d/9d9c085644bf79e6a5a7be9b0998b766c6e308da.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ Liverpool បានចាប់ផ្ដើមរដូវកាលថ្មី ២០១៩-២០២០ របស់ខ្លួនបានយ៉ាងល្អ ដោយកំពុងតែវ៉ាដាច់ពិន្ទុក្រុមជើងឯកឆ្នាំចាស់ Manchester City ដល់ទៅ១៤ពិន្ទុ ក្នុងក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ខ្សែប្រយុទ្ធជួរមុខរបស់ហង្សក្រហម Mohamed Salah បង្ហាញទម្រង់លេងបានយ៉ាងល្អ។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបរូបនេះ ក៏រកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន១ដងផងដែរ ក្នុងការប្រកួតដែល Liverpool យកឈ្នះម្ចាស់ផ្ទះ Bournemouth ៣-០។

បើយើងក្រឡេកទៅមើលស្ថិតិរបស់ Salah ក្នុងការលេងឲ្យ Liverpool ឃើញថាគ្រាប់បាល់ ១គ្រាប់របស់ Salah ក្នុងជំនួបជាមួយ Bournemouth គឺជាគ្រាប់បាល់ទី៨១របស់គេឲ្យម្ចាស់ជើងឯក Champions League ៦សម័យកាល ដែលបានតាមទាន់កំណត់ត្រារបស់អតីតខ្សែប្រយុទ្ធឆ្នើម Fernando Torres ដែលអាចរកបាន ៨១គ្រាប់អំឡុងពេលដែលខ្សែប្រយុទ្ធអេស្ប៉ាញលេងឲ្យហង្សក្រហម (២០០៧-២០១១)។

គួរបញ្ជាក់ផងដែរថា Salah បានផ្លាស់ពី Roma មកចូលរួមជាមួយ Liverpool កាលពីរដូវក្ដៅ ឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ៤៣.៩លានផោន។ គិតមកត្រឹមពេលនេះ ម្ចាស់អាវលេខ១១របស់ Liverpool ចូលលេងបាន ១២៤ប្រកួត និងអាចរកគ្រាប់បាល់បាន ៨១គ្រាប់៕

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah
កីឡាករ Fernando Torres
កីឡាករ Fernando Torres

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T