គិតត្រឹមព្រឹកនេះ កម្ពុជាឡើងមកឈរលេខ៧ ខណៈមេដាយសរុបកើនដល់ ៤១គ្រឿង!

//s5.kh1.co/5a/5a780f5fa66978c64cc2b5cf22c1386166e7597f.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ គិតត្រឹមព្រឹកថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ម៉ោង ៨:០០ព្រឹក (ម៉ោងនៅក្នុងប្រទេសកម្ពុជា) កម្ពុជាកំពុងតែឈរនៅចំណាត់ថ្នាក់លេខ៧លើតារាងចំណាត់ថ្នាក់មេដាយ ក្នុងចំណោមប្រទេសទាំង ១១ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្ពុជា បានឈ្នះមេដាយសុរប ៤១គ្រឿង ក្នុងនោះមានមាស៤ ប្រាក់៦ និងសំរឹទ្ធ៣១។ មេដាយមាស ១គ្រឿងបន្ថែមទៀតរបស់កម្ពុជា រកបានកាលពីម្សិលមិញលើប្រភេទកីឡាជឺជីតស៊ូ វិញ្ញាសានារី ទម្ងន់ក្រោម ៤៩គីឡូក្រោម ដោយកីឡាការិនី ខាន់ ចេសា ក្រោយយកឈ្នះកីឡាការិនីហ្វីលីពីននៅវគ្គផ្ដាច់ព្រ័ត្រ។

កីឡាការិនី ខាន់ ចេសា ឡើងទទួលមេដាយមាស
កីឡាការិនី ខាន់ ចេសា ឡើងទទួលមេដាយមាស

ប្រទេសដែលកំពុងឈរនៅលេខ១ក្នុងតារាងចំណាត់ថ្នាក់មេដាយគឺម្ចាស់ផ្ទះហ្វីលីពីន ដែលឈ្នះបានមេដាយសរុប ៣៤៥គ្រឿង ក្នុងនោះមានមាស១៣៧ ប្រាក់ ១០២ និងសំរឹទ្ធ១០៦។ ខណៈប្រទេសពីរដែលមិនទាន់អាចឈ្នះមេដាយមាសបានគឺ ឡាវ និង ទីម័រខាងកើត ដោយឡាវឈ្នះបានមេដាយប្រាក់៥ និងសំរឹទ្ធ២៣ ចំណែកឯទីម័រខាងកើតឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ៥ ប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់មេដាយគិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ
តារាងចំណាត់ថ្នាក់មេដាយគិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ

គួរឲ្យដឹងដែរថា ការឈ្នះមេដាយ៤គ្រឿងនៅស៊ីហ្គេមលើកនេះបានបំបែកកំណត់ត្រាចាស់របស់កម្ពុជាកាលពីស៊ីហ្គេម លើកទី២៩ នៅប្រទេសហ្វីលីពីន ដោយពេលនោះកម្ពុជាឈ្នះបានមេដាយមាស៣តែគ្រឿងប៉ុណ្ណោះ ខណៈការប្រកួតព្រឹត្តិការណ៍កីឡាកម្រិតតំបន់អាស៊ីអាគ្នេយ៍ ២ឆ្នាំម្ដងមួយនេះគ្រោងនឹងបិទបញ្ចប់ទៅនៅថ្ងៃទី១១ ខែធ្នូស្អែកនេះ៕

ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T