គិតត្រឹមព្រឹកនេះកម្ពុជាឈ្នះមេដាយសរុប ៣០គ្រឿង ខណៈមេដាយមាសកើនដល់ ៣គ្រឿង!

//s5.kh1.co/2c/2cacb293aa6742c7cb550c5f229a785d76afa9f3.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ គិតមកត្រឹមព្រឹកថ្ងៃទី០៩ ខែធ្នូ ម៉ោង ៨ព្រឹក (ម៉ោងនៅក្នុងប្រទេសកម្ពុជា) កម្ពុជាកំពុងតែឈរនៅចំណាត់ថ្នាក់លេខ៨ នៅក្នុងតារាងមេដាយបណ្ដោះអាសន្នព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
(រូបភាព: Cambodia SEA GAMES 2023)
(រូបភាព: Cambodia SEA GAMES 2023)

កម្ពុជា បានឈ្នះមេដាយសរុប ៣០គ្រឿង ក្នុងនោះមានមាស៣ ប្រាក់៦ និងសំរឹទ្ធ២១។ ខណៈម្ចាស់ផ្ទះហ្វីលីពីន ឈ្នះបានមេដាយសរុប ២៨៧ មានមាស ១១២គ្រឿង កំពុងឈរនៅលេខ១។ ចំណែកឯទីម័រខាងកើត ដែលកំពុងឈរនៅចំណាត់ថ្នាក់ក្រោមគេលេខ១១ រកបានមេដាយសំរឹទ្ធ ១គ្រឿងនឹងគេដែរហើយ។

តារាងចំណាត់ថ្នាក់មេដាយគិតត្រឹមព្រឹកថ្ងៃទី០៩ ខែធ្នូ
តារាងចំណាត់ថ្នាក់មេដាយគិតត្រឹមព្រឹកថ្ងៃទី០៩ ខែធ្នូ

បើធៀបទៅនឹងពេលវេលាដូចគ្នាកាលពីម្សិលមិញ កម្ពុជា បានកើនមេដាយ ១គ្រឿងទៀតដែលរកបានដោយកីឡាការនី ស៊ន សៀវម៉ី ក្នុងប្រភេទវិញ្ញាសាតេក្វាន់ដូនារី ៧៣គីឡូក្រាម ក្រោយយកឈ្នះកីឡាការនីម្ចាស់ផ្ទះហ្វីលីពីននៅវគ្គផ្ដាច់ព្រ័ត្រ។

កីឡាការនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023)
កីឡាការនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023)

គួរឲ្យដឹងដែរថា កម្ពុជានៅសល់ប្រភេទវិញ្ញាសាមួយចំនួនទៀតដែលរំពឹងថានឹងអាចឈ្នះមេដាយជូនជាតិ ដូចជា ជីជីតស៊ូ និងចាំបាប់ ខណៈការប្រកួតព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងមួយនេះគ្រោងនឹងបញ្ចប់ទៅនៅថ្ងៃទី១១ ខែធ្នូខាងមុខ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T