សាហាវណាស់លោកព្រះ! ជង្គង់ហោះចូលពេញ បញ្ឈប់ការប្រកួតកីឡាករថៃតែម្ដង (មានវីដេអូ)

//s5.kh1.co/c0/c01541cb5a97f7c2274bb9fc2d714a35b45d7cf0.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍ម្សិលមិញ សិស្សគុនមកពីក្លិបទ័ពពិសេសឆ័ត្រយោង៩១១ កីឡាករ ព្រំ សំណាង បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ កង ក. គេមថាក្រៃ ដោយផ្ដួលឲ្យសន្លប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងនៅក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម។ ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានចេញអាវុធអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ចូលដល់ទឹកទី២ ទាំងកម្ពុជា និងថៃចាប់ផ្ដើមសម្រុកគ្នាខ្លាំងតាមរយៈការប្រើជង្គង់ និងកែង ដែលធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង។

យ៉ាងណា ការប្រកួតអូសបន្លាយដល់ ទឹកទី៣ ព្រំ សំណាង បានប្រើជង្គង់ហោះចូលពេញ ធ្វើឲ្យលោកអាជ្ញាកណ្ដាល អ៊ិន ខេមរិន្ទ្រ បញ្ឈប់ការប្រកួតកីឡាករថៃតែម្ដង៕

លោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតកីឡាករថៃ
លោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតកីឡាករថៃ
ចង់ឃើញថា មួយជង្គង់ហោះរបស់ ព្រំ សំណាង ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T