ទោះបី Ronaldo ស៊ុតចូល ប៉ុន្តែ Juventus ចាញ់លើកដំបូងនៅរដូវកាលនេះកាលពីយប់មិញ (មានវីដេអូ)

//s5.kh1.co/bf/bfa4dab6ad47480e814e0cba3078895895a0d65f.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ សេះបង្កង់ Juventus បានស្គាល់ពាក្យថាចាញ់លើកដំបូងនៅរដូវកាលនេះ ក្នុងក្របខណ្ឌ Serie A ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះ Lazio ដោយលទ្ធផល ៣ទល់នឹង១ កាលពីយប់មិញ ក្នុងសប្ដាហ៍ទី១៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Lazio និង Juventus
ការប្រកួតរវាង Lazio និង Juventus

Ronaldo ជាអ្នកស៊ុតបើកការនាំមុខមុនឲ្យ Juventus បន្ទាប់ពីទទួលបាល់បញ្ជូនពីមិត្តរួមក្រុម Bentancur នៅនាទីទី២៥។ ការប្រកួតអូសបន្លាយជិតចប់វគ្គទី១ទៅហើយ ពោលគឺនៅណាំទីទី៤៥ Lazio បានវាយបកតាមស្មើវិញដោយការតែតរបស់កីឡាករ Luiz Felipe។ ការប្រកួតចប់វគ្គទី១ ក្រុមទាំងពីរស្មើគ្នា ១-១។

Ronaldo អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម
Ronaldo អបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម

ការប្រកួតចូលវគ្គទី២នាទីទី៦៩ Juventus បានទទួលកាតក្រហមមួយក្រោយកីឡាករ Juan Cuadrado បានបង្កកំហុសទៅលើកីឡាកររបស់ Lazio។ ក្រោយសល់សមាជិកត្រឹម១០នាក់ Juventus ត្រូវ Lazio បំប៉ោងសំណាញ់ទី២គ្រាប់បន្ថែមទៀតនៅនាទីទី៧៤ ដោយកីឡាករ Milinkovic-Savic និងនៅនាទីទី៩០ ដោយកីឡាករ Felipe Caicedo។ ចប់ការប្រកួត៩០នាទី Lazio យកឈ្នះ Juventus ៣-១។

កីឡាករ Juan Cuadrado ទទួលបានកាតក្រហម 
កីឡាករ Juan Cuadrado ទទួលបានកាតក្រហម 

បរាជ័យយប់មិញ គឺជាបរាជ័យលើកដំបូងហើយរបស់ជើងឯករដូវកាលមុន នៅរដូវកាលនេះក្នុងក្របខណ្ឌ Serie A។ គិតត្រឹម១៥ប្រកួតក្រុមរបស់លោក Sarri ឈរនៅចំណាត់ថ្នាក់លេខ២ មាន៣៦ពិន្ទុ ឈ្នះ១១ ស្មើ៣ និងចាញ់១ តាមពីក្រោយក្រុមលេខ១ Inter Milan ដែលមាន ៣៨ពិន្ទុ៕

តារាងពិន្ទុក្របខណ្ឌ Serie A
តារាងពិន្ទុក្របខណ្ឌ Serie A
ចង់ឃើញថាការចាញ់លើកទី១របស់ Juventus នៅរដូវកាលនេះយ៉ាងណានោះ សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T