រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្តន្ទាទោសចែម៉ុម ថៅកែហាងកែសម្ផស្សមីកាហ្សាឱ្យ ជាប់ពន្ធនាគារ៤ឆ្នាំ៦ខែ អនុវត្ត៣ឆ្នាំ ៦ខែ ពីបទសញ្ចារកម្ម (ពាក់ព័ន្ធជួញដូរផ្លូវភេទ) នៅសល់ប៉ុន្មានត្រូវព្យួរ បន្ទាប់ពីចែម៉ុមត្រូវបានឃុំខ្លួនអស់ រយៈពេលជិត៦ខែទៅហើយ ពីបទដឹកញីបញ្ស៊ីឈ្មោល ។

ការប្រកាសសាលក្រមនេះបានធ្វើឡើង កាលពីវេលាព្រឹកថ្ងៃទី១២ មីនា ២០១៣ ដោយមានការចូលរួមពីអ្នកស្តាប់ ជាច្រើននាក់មានមេធាវីប៉ូលិស និងភាគីជនជាប់ចោទ ។  ចែម៉ុមត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩ កញ្ញា ២០១២ ខណៈនាំយកនារីក្មេងៗ ស្រស់ស្អាតជូនបុរសអ្នកមាន ជាពិសេសជូនតាតានៅភោជនីយដ្ឋានស៊ីធីខេត លើមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីគាត់បានកុំមីស្យុង (កម្រៃជើងសា)... ដែលនេះជាសកម្មភាពជួញដូរផ្លូវភេទ ហើយត្រូវបានឃុំខ្លួន កាលពីថ្ងៃទី២១ កញ្ញា ២០១២ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]