សោកស្ដាយ! វិញ្ញាសាប្រដាល់គុនខ្មែរ ហ៊ីម គីមរៀង ភ្លាត់ចាញ់កីឡាករថៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (មានវីដេអូ)

//s5.kh1.co/df/df3e8f6f6bb163ae41ac4312281944b27585438b.jpg
កីទ្បា

 ០៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ វិញ្ញាសាប្រដាល់គុនខ្មែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ កីឡាករ ហ៊ីម គីមរៀង បានប្រកួតចាញ់កីឡាករថៃ Naruephon Chattra ដោយពិន្ទុនៅក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ហ៊ីម គីមរៀង បង្គលខៀវ
កីឡាករ ហ៊ីម គីមរៀង បង្គលខៀវ

ឆ្លងកាត់រយៈពេល៣ទឹក កីឡាករថៃបានយកឈ្នះលើកីឡាករកម្ពុជា ក្នុងលទ្ធផល ៣០ទល់នឹង២៧ ដោយ៖

ទឹក១ ថៃ ១០-៩ កម្ពុជា

ទឹក២ ថៃ ១០-៩ កម្ពុជា

ទឹក៣ ថៃ ១០-៩ កម្ពុជា

https://s5.kh1.co/__image/w=650,h=867,q=100/73/73873b2289aa49d6dcb55f8aa5ea9fd349b6a3d7.jpg

តាមរយៈលទ្ធផលនេះ កីឡាករថៃ Naruephon Chattra ឡើងទៅជុំបន្ទាប់ដណ្ដើមមេដាយមាស ខណៈកីឡាករកម្ពុជា ហ៊ីម គីមរៀង​ ទទួលបានមេដាយសំរឹទ្ធ។

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

គួរបញ្ជាក់ផងដែរថា ប្រកួតបន្ទាប់កីឡាករ ឡៅចិត្រា នឹងត្រូវប៉ះកីឡាករថៃ ណូរ៉ាផ៉ាត់ឃុនដាំ នាពេលបន្តិចនេះ ដែលជាការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖
វីដេអូនៃការប្រកួត
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T