PSG ចង់បានខ្សែប្រយុទ្ធឆ្នើមមួយរូបនេះត្រឡប់មកវិញ ជាថ្នូរនឹងការឲ្យ Mbappe ទៅ R. Madrid (មានវីដេអូ)

//s5.kh1.co/a9/a9deb99a6844f1f31a26505c7bbc2bbfe775c82d.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ កំពូលខ្សែប្រយុទ្ធរបស់ Paris Saint-Germain កីឡាករ Kylian Mbappe បានក្លាយជាប្រធានបទក្ដៅនៅទីផ្សារដោះដូរកីឡាករ ក្រោយក្លិបយក្សនៅអេស្ប៉ាញទាំង២គឺ Real Madrid និង Barcelona បានប្រជែងគ្នាដើម្បីនាំយករូបគេមកលេងនៅក្របខណ្ឌ La Liga។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe 
កីឡាករ Kylian Mbappe 

យ៉ាងណាមិញ Real Madrid អាចមានឱកាសខ្ពស់ជាង Barcelona ក្នុងការនាំយក Mbappe មករួមក្រុម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AS។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា PSG ចង់ឲ្យ Real Madrid ដាក់កីឡាករ Vinicius Junior ជាថ្នូរនឹងការនាំយកខ្សែប្រយុទ្ធជម្រើសជាតិបារាំង Mbappe។

បើទោះបីជា កីឡាករវ័យក្មេងប្រេស៊ីល Vinicius J.r មិនទាន់អាចបង្ហាញភាពលេចធ្លោខ្លាំងឲ្យលោក Zinedine Zidane នៅរដូវកាលនេះក៏ដោយ ប៉ុន្តែ PSG ជឿថាគេស័ក្ដិសមនឹងអាចជំនួស Mbappe បាន។ ចូលលេង ១១ប្រកួតនៅរដូវកាលនេះ Vincius J.r រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ។

កីឡាករ Vinicius Junior
កីឡាករ Vinicius Junior

បញ្ជាក់ផងដែរថា នាយកផ្នែកកីឡារបស់ PSG លោក Leonardo គឺជាអ្នកគាំទ្រមួយរូបរបស់ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Vincius Junior ដោយលោកធ្លាប់បាននិយាយថាគេនឹងអាចវិវឌ្ឍខ្លួនក្លាយជាកីឡាករលំដាប់ពិភពលោកមួយរូបនៅពេលខាងមុខ។ ហើយក្លិបអ្នកមាននៅបារាំងអាចនឹងទាមទាររូបគេត្រឡប់មកវិញ បើសិនជាអនុញ្ញាតឲ្យ Mbappe ទៅចូលរួមជាមួយ Real Madrid៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T