ភ្នំពេញ៖ កាលពីម្សិលមិញនេះ បានផ្ទុះការភ្ញាក់ផ្អើល ក្រោយពីកម្មវិធី 3Fun Cambodia បានធ្វើការបង្ហោះនូវវីដេអូខ្លីក្រៅឆាកមួយ ក្នុងអំឡុងពេលថតកម្មវិធី ដែលមានតារាសម្តែងស្រីជើងចាស់ ស្វែង សុជាតា និង តារាសម្តែងស្រី ដួង ម៉ានិច ចូលរួមជាភ្ញៀវកិត្តិយស។

ជាការពិតណាស់ តាមរយៈវីដេអូខាងក្រោមនេះ បានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលតារាសម្តែងស្រីមានទេពកោសល្យទាំងពីរដួងនេះ បានប៉ះគ្នានៅក្នុងកម្មវិធីតែមួយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺមើលទៅអ្នកទាំងពីរបានបង្ហាញពីភាពមិនពេញចិត្តគ្នាជាខ្លាំង រហូតដល់ថ្នាក់ចង់ថតឆាកផ្សេងៗគ្នា ដោយមិនចង់ថតរួមជាមួយគ្នាថែមទៀតផង។

មិនតែប៉ុណ្ណោះ តារាសម្តែងស្រីខុសជំនាន់មួយគូនេះ ស្វែង សុជាតា និង តារាសម្តែងស្រី ដួង ម៉ានិច ថែមទាំងបាននិយាយប៉ះទង្គិចគ្នា ដោយសារតែរឿងដណ្តើមកន្លែងអង្គុយ ក្នុងអំឡុងពេលថតកម្មវិធីថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនបានជឿថាអ្នកទាំងពីរបានឈ្លោះទាស់សម្តីគ្នាពិតមែន រីឯអ្នកគាំទ្រមួយចំនួនធំផ្សេងក៏ជឿថា នេះគ្រាន់តែជាការសម្តែង ដើម្បីឲ្យកម្មវិធីកាន់តែមានភាពទាក់ទាញទទួលបានចំណាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជនតែប៉ុណ្ណោះ៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

ស្វែង សុជាតា
ស្វែង សុជាតា
ស្វែង សុជាតា
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា