ក្ដៅៗ! ក្លិប Everton ចង់បានគ្រូបង្វឹកនៅលីគកំពូលចិន១រូបមកជំនួសដំណែងលោក Marco Silva

//s5.kh1.co/56/56a41e826856b6f5ff89f5b22133815bbde755dd.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ១១ព្រឹក · ៦ ឆ្នាំមុន

អង់គ្លេស៖ ក្នុងសេចក្ដីថ្លែងការរបស់ក្លិប Everton ដែលបានចុះផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថា ក្លិបកំពុងស្វែងរកអ្នកចាត់ការទូទៅថ្មី មកដឹកនាំបន្តពីលោក​ Marco Silva។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Marco Silva ត្រូវបានក្លិបបញ្ចប់ភារកិច្ច បន្ទាប់ពីដឹកនាំក្រុមបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុម Liverpool ក្នុងលទ្ធផល ៥ទល់នឹង២ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។

លោក​ Marco Silva
លោក​ Marco Silva

តាមរយៈលទ្ធផលបរាជ័យនោះ បានធ្វើឲ្យក្រុម Everton ធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ១៨ ក្នុងតារាង Premier League ដែលស្ថិតក្នុងតំបន់ដែលគេជម្រុះទៅលេងក្របខណ្ឌ Championship។

ក្នុងសេចក្ដីថ្លែងការរបស់ក្លិប Everton ក៏បានបញ្ជាក់ផងដែរថា លោក Duncan Ferguson ដែលជាគ្រូជំនួយនឹងឡើងដឹកនាំក្រុម Everton ជាបណ្ដោះអាសន្ន ហើយលោកនឹងត្រូវដឹកនាំក្រុមប្រកួតជាមួយក្រុម Chelsea ក្នុងក្របខណ្ឌ Premier League នាចុងសប្ដាហ៍នេះ។

យ៉ាងណាមិញ កាសែត Skysports បានអះអាងថា ក្លិប Everton ក៏បានចាប់អារម្មណ៍ចង់បានលោក Vitor Pereira មកជំនួសដំណែងលោក​ Marco Silva  ដែរ។

លោក Vitor Pereira 
លោក Vitor Pereira 

បច្ចុប្បន្នលោក Vitor Pereira ជាគ្រូបង្វឹករបស់ក្រុម Shanghai SIPG ដែលជាក្រុមក្នុងលីគកំពូលចិន Chinese Super League ហើយលោកក៏ជាគ្រូបង្វឹក១រូបក្នុងចំណោមគ្រូបង្វឹកឆ្នើមដទៃទៀត ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ផងដែរ។

គួរបញ្ជាក់ថា គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ មានបទពិសោធន៍ដឹកនាំក្លិបធំៗជាច្រើននៅអឺរ៉ុប ដោយធ្លាប់ដឹកនាំក្រុម FC Porto ឈ្នះពានលីគកំពូលប្រទេសព័រទុយហ្កាល់២ដង ពោលគឺក្នុងរដូវកាល ២០១១/១២ និង ២០១២/១៣ និងធ្លាប់ដឹកនាំក្រុម Olypiacos ឈ្នះពានលីគកំពូលប្រទេសក្រិក១ដង កាលពីរដូវកាល២០១៤/១៥៕

ប្រភព talksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T