ក្រោយចាញ់កម្ពុជាកាលពីម្សិលមិញ គ្រូម៉ាឡេស៊ីនិយាយថាក្រុមរបស់លោក លេងមិនបានល្អដូចក្រុមកម្ពុជាទេ ដោយសារ…

//s5.kh1.co/99/99f205b72c382f56b862988f8ebb8771774814bb.jpg
កីទ្បា

 ០៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ បានខកខានឱកាសឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣០  វិញ្ញសាបាល់ទាត់បុរស បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធ៣ទល់នឹង១ កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព FFC)
ក្រុមជម្រើសជាតិកម្ពុជា (រូបភាព​FFC)
ក្រុមជម្រើសជាតិកម្ពុជា (រូបភាព​FFC)

ក្នុងនោះគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី យល់ឃើញថាក្រុមរបស់លោក ហាក់មានចំណុចខ្វះខាតច្រើន ដែលជាហេតុធ្វើឲ្យក្រុមរបស់លោកលេងមិនបានល្អដូចក្រុមកម្ពុជាក្នុងប្រកួតនេះ។

លោក Ong Kim Swee បានថ្លែងក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតថា៖

គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee (រូបភាព​FFC)
គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Ong Kim Swee (រូបភាព​FFC)

"អបអរសាទរដល់ក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួតនេះ ពួកយើងធ្វើមិនបានល្អដូចកម្ពុជាទេ យើងទាំងអស់គ្នាប្រាកដជាបានឃើញហើយ ថាក្រុមយើងមានភាពខ្វះខាតច្រើន ក្នុងការប្រកួតនេះ។ ពេលយើងមានឱកាស យើងបែរជាមិនអាចរកគ្រាប់បាល់បាន។"

គួររម្លឹកផងដែរថា ក្នុងពូល A ក្រុមជម្រើសជាតិកម្ពុជាបានចាប់ដៃគ្នាជាមួយក្រុមជម្រើសមីយ៉ាន់ម៉ាឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលគូប្រជែងរបស់ក្រុមទាំងពីរនៅមិនទាន់រកឃើញនៅឡើយទេ ដោយត្រូវរង់ចាំការប្រកួតកាត់សេចក្ដីរវាងក្រុមទាំងអស់ក្នុងពូល B នៅថ្ងៃនេះសិន ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង៣:០០ រសៀលនេះ៕

ប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T