ក្តីសង្ឃឹម2NE1 វិលមកជុំគ្នាប្រហែលជាគ្មាន ព្រោះ Minzy ទើបតែចាញ់ក្តី ផ្តាច់កុងត្រាជាមួយផលិតកម្មមិនបានសម្រេច!

//s5.kh1.co/ab/abf2075fe7d2198db4659c5b8ad50b46bcb2d6ca.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍នៅថ្ងៃទី៤ ខែធ្នូនេះ បានឲ្យដឹងថា តុលាការបានសម្រេចច្រានចោលនូវសំណើបណ្តឹង របស់តារាចម្រៀងស្រី Minzy អតីតសមាជិកក្រុម 2NE1 ទុកជាមោឃៈទាក់ទងនឹងការផ្តាច់កិច្ចសន្យារវាងនាង ជាមួយនឹងផលិតកម្ម Music Works

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកថា កាលពីខែកញ្ញាកន្លងទៅ Minzy បានដាក់ពាក្យបណ្តឹងស្នើសុំឲ្យលុបចោលកុងត្រារវាងនាងជាមួយនឹងភ្នាក់ងារតន្រ្តី Music Work ហើយនាងក៏បានស្នើសុំថ្លៃឈ្នួលបញ្ចប់កិច្ចសន្យាចំនួន ៥០លានវ៉ុន (៤២,០០០ ដុល្លារអាមេរិក) ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក្រោយដំណើរការផ្លូវច្បាប់ ខាងតុលាការបានប្រកាសថា កុងត្រារបស់ Minzy ជាមួយនឹង Music Works នៅតែមានសុពលភាព ដោយបដិសេធទាំងស្រុងចំពោះសំណើផ្តាច់កិច្ចកុងត្រារបស់ Minzy

 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   

ក្រោយពីភាគីខាង Music Works ឈ្នះក្តីហើយ អ្នកតំណាងម្នាក់ក៏បានចេញមុខថ្លែងប្រាប់ទៅកាន់សារព័ត៌មានថា៖

«វាជាការពិតដែលសំណើសុំបញ្ចប់កិច្ចកុងត្រារបស់ Minzy ត្រូវបានច្រានចោល ហើយយើងក៏នឹងគ្រោងធ្វើការពិភាក្សាអំពីសកម្មភាព នាពេលអនាគតបន្តបន្ទាប់ទៀត ជាមួយនឹងនាងដោយភាពពេញចិត្តផងដែរ»។

គួរឲ្យដឹងថា តារាចម្រៀងស្រី Minzy បានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងក្រុមចម្រៀង 2NE1 ក្នុងឆ្នាំ២០០៩។ ហើយបន្ទាប់ពីនាងបានចាកចេញពីផលិតកម្ម YG Entertainment  មកក្នុងឆ្នាំ២០១៦ នាងក៏បានផ្លាស់ទៅកាន់ផលិតកម្ម Music Works ហើយ Minzy ក៏បានបន្តសកម្មភាពរបស់នាង ដោយបានចេញអាល់ប៊ុមបទចម្រៀងទោលផ្ទាល់ខ្លួន ក៏ដូចជាបទចម្រៀង OST ជាច្រើនផ្សេងទៀតផងដែរ៕

 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
 Minzy អតីតសមាជិកក្រុម 2NE1   
ក្រុម 2NE1   
ក្រុម 2NE1   
ក្រុម 2NE1   
ក្រុម 2NE1   
ក្រុម 2NE1   
ក្រុម 2NE1   
ក្រុម 2NE1   
ក្រុម 2NE1   
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T