រៀបការហើយភ្លាម សួស វីហ្សា ត្រូវបានស្វាមីជាទីស្រលាញ់ ដឹកដៃទៅក្រេបទឹកឃ្មុំ យ៉ាងរ៉ូមែនទិច

//s5.kh1.co/9f/9f70cf866f945707d515c1aaebacf3f2e55fc9ae.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ព្រះសីហនុ៖  តារាម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សួស វីហ្សា បានរៀបអាពាហ៍អាពាហ៍យ៉ាងអធិកអធមជាមួយ លោក​ ថមមី ជាតារាដូចគ្នា ពិតជាទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមនាពេលកន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនខុសគ្នាពីតារាល្បីៗដែលបានរៀបការរួច ទស្សនិកជននិងអ្នកគាំទ្រដែលតែងតាមដានសកម្មភាពនៃតារាមួយគូនេះ ក៏ប្រាកដជាចង់ដឹងដែរហើយថាគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះវិញនឹងដឹកដៃគ្នាទៅកសាងអនុស្សាវរីយ៍នៅទីណាវិញ។ តាមការឲ្យដឹងនៅលើបណ្តាញសង្គម លោក ថមមី បានដឹកដៃភរិយាជាទីស្រលាញ់ទៅកាន់ទឹកដីកោះឋានសួគ៍ ដែលមើលទៅពិតជារ៉ូមែនទិចណាស់។ ជាមួយគ្នានេះដែរ គូស្វាមីភរិយាថ្មីថ្មោងរូបនេះ បានបង្អួតពីភាពផ្អែមល្ហែម តាមរយៈរូបថតជាច្រើនសន្លឹក មានកាយវិការកៀកកើយ ជិតស្និទ្ធ មើលទៅពិតជាកំពុងពោរពេញ ដោយសេចក្ដីស្រលាញ់និងភាពកក់ក្ដៅខ្លាំងណាស់។

យ៉ាងណាមិញ គ្រាន់តែឃើញរូបថតទាំងនោះហើយ បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ មានចិត្តលួចច្រណែនចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្រ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូ ដូចពួកគេផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 សួស វីហ្សា និងស្វាមី
 សួស វីហ្សា និងស្វាមី
 សួស វីហ្សា និងស្វាមី
 សួស វីហ្សា និងស្វាមី
 សួស វីហ្សា និងស្វាមី ចេញទៅដើរកម្សាន្ត
 សួស វីហ្សា និងស្វាមី ចេញទៅដើរកម្សាន្ត
 សួស វីហ្សា និងស្វាមី ចេញទៅដើរកម្សាន្ត
 សួស វីហ្សា និងស្វាមី ចេញទៅដើរកម្សាន្ត
រូបថតផ្អែមល្ហែមរវាង  សួស វីហ្សា និងស្វាមី 
រូបថតផ្អែមល្ហែមរវាង  សួស វីហ្សា និងស្វាមី 
រូបថតផ្អែមល្ហែមរវាង  សួស វីហ្សា និងស្វាមី 
រូបថតផ្អែមល្ហែមរវាង សួស វីហ្សា និងស្វាមី 
រូបថតផ្អែមល្ហែមរវាង  សួស វីហ្សា និងស្វាមី 
រូបថតផ្អែមល្ហែមរវាង សួស វីហ្សា និងស្វាមី 
សួស វីហ្សាថមមី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T