ព្រះសីហនុ៖ តារាម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សួស វីហ្សា បានរៀបអាពាហ៍អាពាហ៍យ៉ាងអធិកអធមជាមួយ លោក ថមមី ជាតារាដូចគ្នា ពិតជាទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមនាពេលកន្លងទៅថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនខុសគ្នាពីតារាល្បីៗដែលបានរៀបការរួច ទស្សនិកជននិងអ្នកគាំទ្រដែលតែងតាមដានសកម្មភាពនៃតារាមួយគូនេះ ក៏ប្រាកដជាចង់ដឹងដែរហើយថាគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះវិញនឹងដឹកដៃគ្នាទៅកសាងអនុស្សាវរីយ៍នៅទីណាវិញ។ តាមការឲ្យដឹងនៅលើបណ្តាញសង្គម លោក ថមមី បានដឹកដៃភរិយាជាទីស្រលាញ់ទៅកាន់ទឹកដីកោះឋានសួគ៍ ដែលមើលទៅពិតជារ៉ូមែនទិចណាស់។ ជាមួយគ្នានេះដែរ គូស្វាមីភរិយាថ្មីថ្មោងរូបនេះ បានបង្អួតពីភាពផ្អែមល្ហែម តាមរយៈរូបថតជាច្រើនសន្លឹក មានកាយវិការកៀកកើយ ជិតស្និទ្ធ មើលទៅពិតជាកំពុងពោរពេញ ដោយសេចក្ដីស្រលាញ់និងភាពកក់ក្ដៅខ្លាំងណាស់។
យ៉ាងណាមិញ គ្រាន់តែឃើញរូបថតទាំងនោះហើយ បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ មានចិត្តលួចច្រណែនចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្រ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូ ដូចពួកគេផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖