ភាគច្រើនស្មានខុស! De Ligt ប្រាប់ឈ្មោះ Idol របស់ខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើល

//s5.kh1.co/66/664ee0cc81544e0525c4c3ca96586b7da4a2c5be.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ក្រោយឈ្នះពានរង្វាន់កីឡាករឆ្នើមអាយុក្រោម២១ ប្រចាំឆ្នាំ កីឡាករខ្សែការពារវ័យក្មេង Matthijs de Ligt បានប្រាប់ឈ្មោះនិមិត្តរូបរបស់ខ្លួន ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយសំណួរថាតើកីឡាកររូបណាជានិមិត្តរូបរបស់ខ្លួន កីឡាករជម្រើសជាតិហូឡង់វ័យ ២០ឆ្នាំរូបនេះបានឲ្យដឹងថា៖

“និមិត្តរូបរបស់ខ្ញុំ? បើសិនជាឲ្យខ្ញុំរើសយកម្នាក់ ច្បាស់ណាស់គឺ Sergio Ramos។”

Sergio Ramos និង De Ligt
Sergio Ramos និង De Ligt

បច្ចុប្បន្ន De Ligt បានក្លាយជាខ្សែការពារលេចធ្លោមួយរូបនៅក្នុងពិភពបាល់ទាត់ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយ Ajax និងជម្រើសជាតិហូឡង់កាលពីរដូវកាលមុន។

គួរបញ្ជាក់ដែរថា De Ligt បានផ្លាស់ពី Ajax មកចូលរួមជាមួយ Juventus កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ ក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូ ដោយបានចាប់ដៃគូជាមួយ Giorgio Chiellini និង Leonardo Bonucci នៅតំបន់ការពាររបស់សេះបង្កង់៕

កីឡាករ Matthijs de Ligt
កីឡាករ Matthijs de Ligt

ប្រភព៖  All-Football

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T