អ្នកចាត់ការក្លឹប Leicester City (លោក Brendan Rodgers) បានបដិសេធភ្លាមគ្រាន់តែលេចឮថា Arsena ចង់បានរូបលោកមកជំនួសកន្លែង Unai Emery

//s5.kh1.co/ed/ed681023a3a171336fd9557ad7129e408efe5bbf.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកចាត់ការ Leicester City លោក Brendan Rodgers បានច្រានចោលពីមន្ទិលសង្ស័យដែលថារូបលោកនឹងត្រូវបាន Arsena ចង់បានដើម្បីមកជំនួសកន្លែងរបស់លោក Unai Emery ក្រោយពីត្រូវបានក្លឹបកាំភ្លើងធំ Arsena សម្រេចបណ្តេញចេញកាលពីពេលថ្មីៗនេះ ដោយលោកបានអះអាងភ្លាមថា លោកមិនបានចាកចេញពី Leicester នាពេលនេះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Brendan Rodgers
លោក Brendan Rodgers

ដោយលោកបាននិយាយថា «ហេតុអ្វីខ្ញុំត្រូវចង់ចាកចេញពី Leicester City ក្នុងពេលនេះ?   ខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ដូច្នេះមិនចាំបាច់ត្រូវមើលសំណើមកពីទីណាផ្សេងៗនោះទេ» ។ 

លោក Brendan Rodgers
លោក Brendan Rodgers

បច្ចុប្បន្ន Leicester កំពុងឈរលេខរៀងទី២ នៅលើ Manchester City ៣ពិន្ទុ និងនៅក្រោម Liverpool ៨ពិន្ទុ ។ Leicester បានឈ្នះ ១០លើក ស្មើ ២លើក និងចាញ់ ២លើក ពី ១៤ប្រកួតដំបូងក្នុង Premier League ៕

ប្រភព: BBC

Leang Rottnak
លាង រតនៈ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T