សាហាវណាស់លោកព្រះ! ចូលមួយជើងពេញកណ្ដាលមុខ ឡើងវង្វេង (មានវីដេអូ)

//s5.kh1.co/12/12892f3399e7e85558f0329a0a27c6be6d4dfaa6.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករ សេង ស្រឿន បានប្រកួតឈ្នះកីឡាករមកពីប្រទេសថៃ ដេន ផង់ខូន ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ សេង ស្រឿន ឈ្នះការប្រកួត
  កីឡាករ សេង ស្រឿន ឈ្នះការប្រកួត

ការប្រកួតពីទឹកទី១ដល់ទឹកទី៣ កីឡាករទាំងពីរមិនបានបង្អង់ ដោយសម្រុកគ្នាខ្លាំងៗទៅវិញទៅមកតាមរយៈការទាត់ ប្រើដៃ និងជង្គង់ ដែលធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង និងទទួលបានការហ៊ោរយ៉ាងពេញស្ទូឌីយោពីទស្សនិកជនដែលទៅទស្សនាផ្ទាល់។ ការប្រកួតអូសបន្លាយដល់ទឹកទី៤ សេង ស្រឿន បានប្រើជើងស្ដាំរបស់ខ្លួនទាត់ចូលពេញមុខរបស់កីឡាករថៃ ធ្វើឲ្យដួលមិនអាចបន្តការប្រកួតទៀតបាន បើទោះបីជាអាជ្ញាកណ្ដាលរាប់ដល់១០៕

ចង់ឃើញថា មួយជើងរបស់ សេង ស្រឿន ចូលកណ្ដាលមុខរបស់កីឡាករថៃ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T