អេស្ប៉ាញ៖ អ្នកគាំទ្ររបស់ក្លិប Atletico Madrid ម្នាក់ បានគប់ឆ័ត្រចូលទីលាន បន្ទាប់ពីកីឡាករ Lionel Messi ស៊ុតសម្រេចគ្រាប់ជ័យជម្នះឲ្យ Barcelona យកឈ្នះក្រុម AT. Madrid ក្នុងលទ្ធផល១ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមការបកស្រាយរបស់លោក Mateu Lahoz ដែលជាមន្រ្តីអជ្ញារកណ្ដាលក្នុងការប្រកួតនោះ បានឲ្យដឹងថា អ្នកគាំទ្ររបស់ AT. Madrid បានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពី Messi ស៊ុតបញ្ចូលទីនៅនាទីទី៨៦ ហើយបានបោះវត្ថុផ្សេងៗជាច្រើនចូលទីលាន។


លោក Mateu Lahoz បានបញ្ជាក់ថា៖

"វត្ថុផ្សេងៗជាច្រើនត្រូវបានគេគប់ចូលក្នុងទីលានរួមមានឆ័ត្រពណ៌ខ្មៅមួយផងដែរ ប៉ុន្តែមិនបានប៉ះឬបង្កររបួសលើកីឡាករណាម្នាក់ឡើយ។"
សូមទស្សនាវីដេអូខាងក្រោមនេះ៖
No hauria de passar desapercebut. Mentre Messi celebrava el gol, li han llençat un paraigües. L’ha recollit Mateu Lahoz, que sembla demanar que avisin per megafonia. No ho han fet. #fcbarcelona pic.twitter.com/Vq4eTKqHIT
— Francesc Latorre (@FrancescLatorre) December 1, 2019