ក្លិបយក្សពីរ ចាប់អារម្មណ៍ចង់បានខ្សែបម្រើប្រយុទ្ធឆ្នើមម្នាក់របស់ Real Madrid

//s5.kh1.co/a9/a99f14a4c2ef7efc0dc2b8e77b7bc8e4e11e7ffe.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អឺរ៉ុប៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបយក្សអ៊ីតាលី Napoli បានចាប់អារម្មណ៍ចូលខ្លួនមកប្រជែង Arsenal ក្នុងការនាំយកកីឡាករ James Rodriguez ពី Real Madrid នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodriguez
កីឡាករ James Rodriguez

James ត្រូវបានគេមើលឃើញថាអាចនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu ក្រោយធ្វើមិនបានល្អឲ្យលោក Zinedine Zidane ដោយអាចរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះនៅក្នុងរដូវកាលនេះ។ ហើយក៏មានដំណឹងលេចឭមកថាកាំភ្លើងធំ Arsenal បានដាក់ការចង់បានមកលើកីឡាករជម្រើសជាតិកូឡាំប៊ីរូបនេះនៅទីផ្សារខែមករាខាងមុខ។

យ៉ាងណាមិញ បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ ក្លិបនៅអ៊ីតាលី Napoli បានត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងជាមួយ Arsenal ក្នុងការនាំយក James មកលេងនៅក្របខណ្ឌ Serie A។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

គួរឲ្យដឹងដែរថា James Rodriguez មានទំនាក់ទំនងយ៉ាងល្អជាមួយអ្នកចាត់ការទូទៅ Napoli បច្ចុប្បន្នលោក Carlos Ancelotti ដោយខ្សែបម្រើប្រយុទ្ធ James ធ្លាប់លេងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីនៅ Real Madrid និង Bayern Munich។

ជាមួយគ្នានេះ ក្លិបយក្សអេស្ប៉ាញ Real Madrid អាចនឹងភ្លើងខៀវឲ្យ James ផ្លាស់ទៅ Arsenal បើសិនជាក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍អនុញ្ញាតយល់ព្រមលក់ Pierre-Emerick Aubameyang ត្រឡប់មកវិញ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T