ស៊ុតច្បាស់ៗណាស់! ម៉ាឡេស៊ីលត់ទីម័រខាងកើត៤គ្រាប់ ទំនងគំរាមកម្ពុជាប្រកួតបន្ទាប់ (មានវីដេអូ)

//s5.kh1.co/66/668c23c81f58dee54c6b5eac781bdf92df535d11.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ បានធ្វើការប្រកួតជាមួយនឹង ក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ លើកទី៣០ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម៉ាឡេស៊ី ស៊ុតបានរហូតដល់១៩ជើង ចំគោលដៅ៨ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុមទីម័រខាងកើត ស៊ុតបាន១៥ជើង ចំគោលដៅ៥ដង។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

៤គ្រាប់របស់ក្រុមម៉ាឡេស៊ី ធ្វើបានដោយកីឡាករ៣រូបផ្សេងគ្នា ដោយគ្រាប់ទី១ជាការស៊ុតបញ្ចូលទីខ្លួនឯងរបស់ខ្សែការពារក្រុមទីម័រខាងកើតកីឡាករ Filomeno គ្រាប់ទី២និងទី៣ សម្រេចទីដោយកីឡាករ Fayyadh ចំណែកឯគ្រាប់ទី៤ ទម្លុះសំណាញ់ទីដោយកីឡាករ Rashid។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ដូច្នេះបញ្ចប់៩០នាទី ក្រុមជម្រើសជាតិឡេស៊ី U-22 បានយកឈ្នះទៅលើ ក្រុមជម្រើសជាតិទីម័រខាងកើត U-22 ក្នុងលទ្ធផល៤ទល់នឹង០។

គួរឲ្យដឹងថា ទាំងក្រុមកម្ពុជា ហ្វីលីពីន និងម៉ាឡេស៊ី បច្ចុប្បន្នសុទ្ធតែមាន៤ពិន្ទុដូចគ្នា ឆ្លងកាត់៣ប្រកួតកន្លងទៅនេះ ដូច្នេះប្រកួតបន្ទាប់ក្រុមទាំង៣នេះ សុទ្ធត្រូវការឈ្នះជាចាំបាច់រៀងៗខ្លួន ដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈប្រកួតបន្ទាប់ក្រុមកម្ពុជា នឹងត្រូវប៉ះជាមួយនឹងក្រុមម៉ាឡេស៊ី ចំណែកឯក្រុមម្ចាស់ផ្ទះ ហ្វីលីពីន នឹងត្រូវប៉ះជាគ្នាមួយក្រុមទីម័រខាងកើត នៅថ្ងៃស្អែក វេលាម៉ោង៣រសៀល៕

តារាងពិន្ទុក្នុងពូល A
តារាងពិន្ទុក្នុងពូល A

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ

ប្រភពFAMalaysiaOfficial

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T