ធ្ងន់ណាស់លោកព្រះ! ស្ដាំមួយដៃ ឆ្វេងមួយដៃ របស់កីឡាករថៃ សន្លប់ត្រឹមទឹកទី១ នៅសង្វៀន MX (មានវីដេអូ)

//s5.kh1.co/ba/ba09140f6c1bff24e2b51452efcfe4e6f8cc8f45.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣១ថៃ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ សិស្សគុនរបស់ក្លិប Cambodian Top Team កីឡាករ អេ រ៉ាវ៉ាន់ចាន់រាជ បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ Kaewkla ដោយសន្លប់នៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាកថៃ Kaewkla ឈ្នះការប្រកួត
កីឡាកថៃ Kaewkla ឈ្នះការប្រកួត

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៩គីឡូក្រាមនិងមានតែ ៣ទឹកប៉ុណ្ណោះ។ គោះជួងចូលទឺកទី១ភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាយកខ្លាំងតែម្ដងតាមរយៈការប្រើជើងទាត់ និងចេញដៃម៉ាត់ ដោយកីឡាករកម្ពុជាហាក់មានប្រៀបជាងម្ចាស់ផ្ទះនៅដើមទឹក។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

យ៉ាងណាមិញ នៅខាងចុងទឹកទៅហើយ កីឡាករថៃ Kaewkla បានប្រើកណ្ដាប់ដៃរបស់ខ្លួនវាយចូលពេញស្ដាំមួយដៃ និងឆ្វេងមួយដៃ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ អេ រ៉ាវ៉ាន់ចាន់រាជ ដល់១០៕

ចង់ឃើញថា ពីរដៃរបស់កីឡាករថៃ Kaewkla ធ្ងន់យ៉ាងណានោះ ទៅទស្សានាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T