ចាញ់មែន តែជក់ចិត្តណាស់! បើកឆាកប្រកួតដំបូង បាល់ទះកម្ពុជា ចាញ់ម្ចាស់ផ្ទះហ្វីលីពីន ៣សិតទល់នឹង០ (មានវីដេអូ)

//s5.kh1.co/c2/c273e5ff2e9ed90c25732b65920fcef6dfd83d44.png
កីទ្បា

 ០៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ បើកឆាកប្រកួតដំបូងក្នុងវិញ្ញាសាបាល់ទះបុរសក្នុងសាលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ កម្ពុជាបានប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីនដោយលទ្ធផល ៣សិតទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=488,q=100/57/57518558f52f48b7438d51a8ff1385c077ca8862.jpg

លទ្ធផលក្នុងសិតទី១ មានការប្រកៀកប្រកិតគ្នាមែនទែនដោយខាងហ្វីលីពីន បានយកឈ្នះកម្ពុជា ២៩-២៧ ខណៈចូលដល់សិតទី២ និងសិតទី៣ ហ្វីលីពីន បានយកឈ្នះដោយលទ្ធផល ២៥-១៧។

https://s5.kh1.co/__image/w=650,h=488,q=100/c5/c5c168595f4aa8511cb47e2e53f6c6bc9c3872bb.jpg

សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាលនៅស៊ីហ្គេមលើកទី៣០នេះ កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន, ឥណ្ឌូនេស៊ី និងវៀតណាម។

គួរឲ្យដឹងដែរថា សម្រាប់ប្រកួតបន្ទាប់របស់កម្ពុជា នឹងត្រូវជួបជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី០៤ មុននឹងបន្តមកប៉ះវៀតណាម នៅថ្ងៃទី០៦ ខែធ្នូនេះ៕

សូមទស្សនាការប្រកួតរវាងកម្ពុជា និងហ្វីលីពីននៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T