អបអរសាទរ! Messi ផ្ដួល Ronaldo និង Van Dijk ឈ្នះពាន Ballon d’Or ជាលើកទី៦ ក្នុងអាជីពរបស់ខ្លួន

//s5.kh1.co/a3/a3d4855b0a173f8afa041be25d6c4e1ede833a33.png
កីទ្បា

 ០៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ កំពូលខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or 2019 កាលពីយប់មិញ ដែលនេះជាការឈ្នះលើកទី៦ហើយសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីនម្នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយខកខានអស់រយៈពេល៤ឆ្នាំ ដែលកាលឈ្នះចុងក្រោយនៅឆ្នាំ២០១៥ Messi បានឈ្នះពានរង្វាន់មួយនេះសាជាថ្មី បន្ទាប់ពីអាចរកបានគ្រាប់បាល់សរុប ៥៤គ្រាប់ទាំងឲ្យក្លិប និងក្រុមជម្រើសជាតិក្នុងរដូវកាល ២០១៨-២០១៩ ព្រមទាំងបានជួយឲ្យ Barcelona ឈ្នះពានលីគកំពូលអេស្ប៉ាញ La Liga ផងដែរ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ជាមួយគ្នានេះ ខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk ឈរនៅលេខ២ ចំណែកឯម្ចាស់ពាន Ballon d’Or ៥សម័យកាល Cristiano Ronaldo ឈរនៅចំណាត់ថ្នាក់លេខ៣។

ចំណាត់ថ្នាក់ដែលបានមកពីការបោះឆ្នោតសម្រាប់បេក្ខភាពពានរង្វាន់ Ballon d’Or ពីលេខ១ដល់លេខ១០មានដូចតទៅ៖

1. Lionel Messi (Barcelona and Argentina)

2. Virgil van Dijk (Liverpool and Netherlands)

3. Cristiano Ronaldo (Juventus and Portugal)

4. Sadio Mane (Liverpool and Senegal)

5. Mohamed Salah (Liverpool and Egypt)

6. Kylian Mbappe (Paris St-Germain and France)

7. Alisson (Liverpool and Brazil)

8. Robert Lewandowski (Bayern Munich and Poland)

9. Bernardo Silva (Manchester City and Portugal)

10. Riyad Mahrez (Manchester City and Algeria)

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T