អ្នករិះគន់អាចស្ងាត់មាត់ ក្រោយឃើញមូលហេតុដែល មាន សូនីតា ពាក់ស្បែកជើង ចូលគាល់ព្រះមហាក្សត្រ!

//s5.kh1.co/69/694e68f20d5f049b3e92d74613fba6d7ba9a2e3f.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មែនទែន ក្រោយឃើញតារាស្រីដ៏មានប្រជាប្រិយភាពកញ្ញា មាន សូនីតា មានឱកាស បានចូលទៅគាល់ និងថ្វាយក្រមាចំនួន ២០០០ ក្រមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្លល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដោយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែទន្ទឹមនឹងនេះដែរ ស្រាប់តែកញ្ញា មាន សូនីតា ត្រូវបានមហាជនមួយចំនួន នាំគ្នាបោះសម្តីរិះគន់មកលើរូបនាងជាខ្លាំង ក្រោយពីពួកគេសង្កេតឃើញថា តារាស្រីរូបនេះបានពាក់ស្បែកជើង ក្នុងរូបថតជាច្រើនសន្លឹកដែលនាងបង្ហោះ។

យ៉ាងណាមិញ មិនបង្អង់យូរ កញ្ញា មាន សូនីតា ក៏បានបង្ហោះសារឆ្លើយតបទៅអ្នករិះគន់ភ្លាមៗវិញបែបនេះថា៖

ការបកស្រាយរបស់ សូនីតា
ការបកស្រាយរបស់ សូនីតា

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានឲ្យដឹងថាមុនពេលចូលទៅគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ កញ្ញា មាន សូនីតា មានពិធីការនៃព្រះបរមរាជវាំងណែនាំ និងរៀបចំជូនត្រឹមត្រូវគោរពតាមច្បាប់ក្បួន មិនឲ្យផ្ទុយពីច្បាប់នៃព្រះបរមរាជវាំងនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា ពេលគាល់ព្រះមហាក្សត្រ
មាន សូនីតា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T