សោកស្ដាយណាស់! ភ្លាត់ចុងម៉ោង ធ្វើឲ្យកម្ពុជា បាតបង់ពិន្ទុយ៉ាងសំខាន់ក្នុងការប្រកួតជាមួយ មីយ៉ាន់ម៉ា (មានវីដេអូ)

//s5.kh1.co/a8/a897cd949d26aa2386c0ce98875323090c8a7801.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមយុវជនគោព្រៃអាយុក្រោម២២ឆ្នាំកម្ពុជា បានបាត់បង់ ៣ពិន្ទុនៅក្នុងការប្រកួតទី៣ ក្នុងពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ក្នុងលទ្ធផល ២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមយុវជនកម្ពុជាអាយុក្រោម២២ឆ្នាំ
ក្រុមយុវជនកម្ពុជាអាយុក្រោម២២ឆ្នាំ

កម្ពុជា អ្នកបើកការនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ ស៊ិន សុផាន់ណាត មកពីក្លិបវិសាខានៅនាទីទី២១។ យ៉ាងណាបាន៦នាទីបន្ទាប់ នៅនាទីទី២៧ មីយ៉ាន់ម៉ា បានស៊ុតវាយបកតាមស្មើវិញដោយកីឡាករម្ចាស់អាវលេខ៧ Lwin Moe Aung។

កីឡាករកម្ពុជាអបអរគ្រាប់បាល់ (រូបភាព: FFC)
កីឡាករកម្ពុជាអបអរគ្រាប់បាល់ (រូបភាព: FFC)

ការប្រកួតអូសបន្លាយដល់វគ្គទី២ នៅនាទីទី៨៦ហើយ កម្ពុជា បានភ្លាត់ស្នៀតរបូតគ្រាប់បាល់ដោយការលើកបាល់ចូលប្រអប់គ្រោះថ្នាក់របស់កីឡាករមីយ៉ាន់ម៉ា Aung Kaung Mann ប៉ុន្តែអ្នកចាំទី ហ៊ុល គីមហ៊ុយ បានលោតទៅចាប់បាល់ក្រឡកឲ្យចូលទី បើទោះបីជាខំរត់ទៅទះបាល់ចេញដែរ ប៉ុន្តែបាល់ចូលទីបាត់ទៅហើយ។ លទ្ធផលបញ្ចប់ការប្រកួត៩០នាទី មីយ៉ាន់ម៉ា ឈ្នះ កម្ពុជា ២-១។

ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា (រូបភាព: FFC)
ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា (រូបភាព: FFC)
ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា (រូបភាព: FFC)
ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា (រូបភាព: FFC)

ក្រោយឈ្នះការប្រកួតនោះ មីយ៉ាន់ម៉ា បានកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចជាស្រេច បន្ទាប់ពី៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ ឈរនៅលេខ១ក្នុងពូល A ខណៈកម្ពុជា, ម៉ាឡេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន មាន៤ពិន្ទុដូចគ្នា។ ចំណែកឯទីម័រខាងកើត បានបាត់បង់ឱកាសក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយ។

តារាងពិន្ទុពូល A
តារាងពិន្ទុពូល A

ដូច្នេះសម្រាប់បេក្ខភាពមួយក្រុមទៀតដែលនឹងចាប់ដៃមីយ៉ាន់ម៉ា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយគ្នានឹងរកឃើញនៅពេលបញ្ចប់ការប្រកួតបិទបញ្ចប់ពូល។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតចុងក្រោយរបស់ U-22 កម្ពុជា ក្នុងពូលនឹងត្រូវប៉ះជាមួយម៉ាឡេស៊ី ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល(ម៉ោងនៅក្នុងប្រទេសកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial៕

សូមទស្សនាវីដេអូ Highlight នៅខាងក្រោម
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T