BREAKING NEWS: ជយោ! កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងនៅ SEA Games 2019 ដោយកីឡាគុនល្បុក្កតោ

//s5.kh1.co/ec/ec449b8500363e8d2d274faca5b842c9a81373b9.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

(ម៉ានីល)៖ កម្ពុជាដណ្ដើមបានមេដាយមាស ១គ្រឿងហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលដណ្ដើមបានដោយកីឡាករគុនល្បុក្កតោ យ៉ុង ម៉េងលី ក្នុងការប្រកួតកីឡាប្រពៃនីហ្វីលីពីន Arnis នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូបញ្ជាក់ថា នេះគឺជាមេដាយមាសដំបូងរបស់កម្ពុជា ក្រោយបើការប្រកួតផ្លូវការរយៈពេល ២ថ្ងៃ ។ សរុបជាបណ្ដោះអាសន្នពេលនេះ កម្ពុជាទទួលបានមេដាយសរុប ១០គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៦ ។ ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ពិសេសកីឡាគុនល្បុក្កតោ ដែលត្រូវបន្ដការប្រកួតលើប្រភេទកីឡា Arnis ជាបន្ដទៀតនៅរសៀលថ្ងៃច័ន្ទ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន ៕

https://s5.kh1.co/__image/w=650,h=868,q=100/b5/b5d0297b9bc6e7f00ed26506394bfc498bea34bf.jpg
https://s5.kh1.co/__image/w=650,h=366,q=100/eb/eb5964115d3eac6016c8b5d5a243ed93628cfb6b.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T