ខ្លាំងប៉ះខ្លាំងនៅអេស្ប៉ាញ! Suarez អ្នក Assist ខណៈ Messi អ្នកស៊ុតយក៣ពិន្ទុឲ្យ Barca វ៉ា Real Madrid ឈរកំពូលតារាង (មានវីដេអូ)

//s5.kh1.co/9c/9c0932c6270b0226c378a26d78e3a6385210d6a7.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ជំនួបពិសេសប្រចាំសប្ដាហ៍រវាងក្រុម Atletico Madrid ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Wanda Metropolitano ទទួលស្វាគមន៍ក្រុមភ្ញៀវ FC Barcelona ក្នុងក្របខណ្ឌ La Liga Santander សប្ដាហ៍ទី១៤ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ក្នុងការប្រកួតក្រុមទាំងពីរមានឱកាសសម្រុកគ្នាយ៉ាងជក់ចិត្ត ដោយខាងម្ចាស់ផ្ទះស៊ុតបាន៧ជើង ចំគោលដៅ២ដង ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៨ជើង ចំគោលដ៥ដង សម្រេចទីបាន១គ្រាប់។

១គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Lionel Messi តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករ Luis Suarez នៅនាទីទី៨៦។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ដូច្នេះបញ្ចប់៩០នាទីក្រុមម្ចាស់ផ្ទះ Atletico Madrid បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ FC Barcelona ក្នុងលទ្ធផល០ទល់នឹង១។

តាមរយៈជ័យជម្នះនេះបានជ័យឲ្យ Barca បាន៣ពិន្ទុយ៉ាងមានសារៈសំខាន់ ដោយបានវ៉ាក្រុម Real Madrid ឡើងមកឈរកំពូលតារាងសប្ដាហ៍ទី១៤នេះ មាន៣១ពិន្ទុក្នុងដៃ៕

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់ Messi អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T