ថ្មីៗនេះក្រុម Tottenham hotspur បានប្រកួតយកឈ្នះទៅលើក្រុម Bournemouth ក្នុងលទ្ធផល ៣-២ ដោយលទ្ធផលនេះធ្វើបានដោយកីឡាករ Dele Alli ២ គ្រាប់និង ១ គ្រាប់ទៀតគឺកីឡាករ Moussa Sissoko ខណៈនៅក្នុងការប្រកួតនេះ Son Heung-min បានត្រឹមបញ្ជូនបាល់ ២ គ្រាប់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីតែប៉ុណ្ណោះ ។



នេះជាការឈ្នះលើកទី ៣ ជាប់ៗគ្នារបស់ក្រុម Spur នៅក្នុងការប្រកួត Premier League ចាប់តាំងពីលោក Jose Mourinho បានមកដឹកនាំ ។ បច្ចុប្បន្ន Spur បានរំកិលឡើងមកនៅលេខរៀងទី ៥ ដែលមាន ២០ ពិន្ទុនៅក្នុងដៃ ៕
មកទស្សនា Video នៅក្នុងការប្រកួតនេះ:
ប្រភព: BBC
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]