បែកគ្នាយូរដែរ! តែអតីតប្តីរបស់ គីម ចាន់ឌី Ahn Jae Hyun បែរបែកញើសជោគថ្ងាស ពេលអ្នកកាសែតសួរទាក់ទងរឿងប្រពន្ធ

//s5.kh1.co/6c/6cd920d65d285ec97511bddd3a19cb1ffb26d088.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ រឿងមានចំណងជើងថា “Love with flaws” ត្រៀមនឹងចាក់បញ្ចាំងក្នុងប្រទេសកូរ៉េខាងត្បូង ដោយលោក Ahn Jae Hyun នាង Oh Yeon Seo លោក Goo won និងតារាផ្សេងៗទៀត បានចូលរួមក្នុងការសម្ពោធផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេសង្កេតឃើញថា លោក Ahn Jae Hyun ដែលជាអតីតស្វាមីរបស់នាង Goo hye sun ហៅ គីម ចាន់ឌី នៅតែមានកាយវិកាប្លែកៗ និងភិតភ័យនៅពេលដែលអ្នកកាសែតជជីកសួរនាំរឿងទាក់ទងនឹងអតីតភរិយារបស់ខ្លួន។

លើសពីនេះផងដែរ លោក Ahn Jae Hyun បានឆ្លើយសំនួរអ្នកកាសែតទាក់ទងនឹងអតីតភរិយាលោក ទាំងបែកញើសជោគថ្ងាសថា៖ 

“រឿងដំបូងដែលខ្ញុំចង់ធ្វើនោះ គឺការសុំអភ័យទោសទៅមហាជន ដែលមានអារម្មណ៍មិនល្អចំពោះរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំក៏សុំទោសទៅក្រុមការងារ និងតារាសម្តែងនៃរឿងនេះផងដែរ។ ជាការពិត នៅពេលនេះ ខ្ញុំពិតជាបារម្ភខ្លាំង ខ្ញុំខ្លាចថាខ្ញុំនឹងធ្វើឲ្យខូចកម្មវិធីសម្ពោធរឿងនេះ”។

ទោះជាយ៉ាងណាក្តី បើទោះជាលោក​Ahn Jae Hyun និងនាង Goo Hye Sun លែងលះគ្នាមួយរយៈធំក៏ដោយ ក៏លោក Ahn Jae Hyun នៅតែបង្ហាញអារម្មណ៍មិនល្អ និងភ័យខ្លាចរឿងផ្ទាល់ខ្លួននេះ ប៉ះពាល់ដល់អាជីពសម្តែង និងរឿងរបស់ខ្លួនដែលត្រៀមចាក់បញ្ចាំង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Goo Hyesun និង Ahn Jae Hyun
Goo Hyesun និង Ahn Jae Hyun
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Ahn Jae Hyun ក្នុងកម្មវិធីសម្ពោធរឿង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T