អស្ចារ្យណាស់! ក្រុមគោព្រៃកម្ពុជាបំបាក់ទីម័រខាងកើត ៥-០ ដណ្ដើមបាន៣ពិន្ទុ ឡើងឈរកំពូលតារាងក្នុងពូល A (មានវីដេអូ)

//s5.kh1.co/07/079d5c1c58f747945f90c6aad280b368ce82f30b.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានដណ្ដើមបាន៣ពិន្ទុយ៉ាងមានសារៈសំខាន់ក្រោយផ្ដួលក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងលទ្ធផល៥ទល់នឹង០ ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ វិញ្ញាសាបាល់ទាត់បុរស ប្រចាំពូល A កាលពីថ្ងៃពុធកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើស១១នាក់ដំបូងរបស់ក្រុមកម្ពុជា (រូបភាព FFC)
ជម្រើស១១នាក់ដំបូងរបស់ក្រុមកម្ពុជា (រូបភាព FFC)

ក្នុងការប្រកួតនេះ ក្រុមកម្ពុជាហាក់ធ្វើការសម្រុកដាក់គំនាបខ្លាំងទៅលើក្រុមទីម័រខាងកើត ដោយមានឱកាសស៊ុតរហូតដល់១៦ជើង ចំគោលដៅ១១ដង សម្រេចគ្រាប់បាល់បាន៥គ្រាប់ ចំណែកឯក្រុមទីម័រខាងកើត ស៊ុតបាន៤ជើង ចំគោលដៅ១ដង ប៉ុន្តែមិនមានឱកាសទម្លុះសំណាញ់ទីក្រុមកម្ពុជាបាននោះទេ។

៥គ្រាប់របស់កម្ពុជាធ្វើបានដោយកីឡាករ៤រូបផ្សេងៗគ្នា ដោយគ្រាប់ទី១ ជាការស៊ុតបាល់ Free-kick បញ្ចូលទីដោយកីឡាករ សិន កក្កដា នៅនាទីទី៨  គ្រាប់ទី២ទម្លុះសំណាញ់ទីដោយខ្សែប្រយុទ្ធ រឹង ប៊ុនហៀង នៅនាទីទី៧០ ចំណែកឯគ្រាប់ទី៣ សម្រេចទីដោយខ្សែប្រយុទ្ធវ័យក្មេងប្រចាំក្រុមកីឡាករ សៀងចន្ធា នៅនាទីទី៧៨ រីឯគ្រាប់ទី៤ ស៊ុតបញ្ចូលទីដោយកីឡាករកែវសុខផេង នៅនាទីទី៨២ និងគ្រាប់ទី៥ដែលជាគ្រាប់ចុងក្រោយធ្វើបានដោយកីឡាករ រឹង ប៊ុនហៀង ដដែលនៅនាទីទី៩០។

(រូបភាព FFC)
(រូបភាព FFC)

តាមរយៈជ័យជម្នះនេះបានជួយឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ឡើងមកឈរលេខ១ជាបណ្ដោះអាសន្នក្នុងពូល A ដោយ៤ពិន្ទុនៅក្នុងដៃ។

គួរឲ្យដឹងដែរថាប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ឆ្នាំ នៅថ្ងៃទី២ ខែធ្នូ វេលាម៉ោង៧:០០ យប់៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

(រូបភាព FFC)
(រូបភាព FFC)
(រូបភាព FFC)
(រូបភាព FFC)
(រូបភាព FFC)
(រូបភាព FFC)
ការប្រកួត Highlights រវាងក្រុមទាំងពីរ (វីដេអូ Khmer News Feed)
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T