Man Utd ចាប់ចិត្តទៅលើខ្សែការពារវ័យ ២០ឆ្នាំ មួយរូបរបស់ក្លិប Real Valladolid តម្លៃត្រឹម១០លានផោន

//s5.kh1.co/1e/1e35ade2dc7ecf5eca9942c02fe516562a3d0ca9.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍កំពុងពិចារណាក្នុងការផ្ទេរយកខ្សែការពារកណ្ដាលរបស់ក្លិប Real Valladolid កីឡាករ Mohammed Salisu មកប៉ះប៉ូវតំបន់ការពាររបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mohammed Salisu
  កីឡាករ Mohammed Salisu

កីឡាករ Salisu ជាខ្សែការពារសំខាន់១រូបរបស់ក្លិប Real Valladolid ដោយក្នុងក្របខណ្ឌ La Liga រដូវកាលនេះរូបគេមានឱកាសបង្ហាញខ្លួនរាល់គ្រប់ការប្រកួត ថែមទាំងស៊ុតបញ្ចូលទីបាន១គ្រាប់ទៀតផង។

យោងតាមកាសែត​ The Sun បានឲ្យដឹងថាតម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែការពារសញ្ជាតិហ្កាណារូបនេះ មានតម្លៃត្រឹម១០លានផោន (ឬប្រហែល១២,៨លានដុល្លារអាមេរិក) ប៉ុណ្ណោះ។

  កីឡាករ Mohammed Salisu
  កីឡាករ Mohammed Salisu

លើសពីនេះទៅទៀត តាមរយៈប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិប Man Utd បានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅតាមដានពីទម្រង់លេងរបស់កីឡាកររូបនេះជាច្រើនលើកមកហើយ ដោយក្លិបមានបំណងចង់បានខ្សែការពារវ័យ២០ឆ្នាំរូបនេះទៅជំនួសកន្លែងកីឡាករ Phil Jones  និងកីឡាករ Chris Smalling ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Roma ក្នុងលក្ខខណ្ឌខ្ចីជើង។

  កីឡាករ Mohammed Salisu ប្រជែងជាមួយកីឡាករ Lionel Messi
  កីឡាករ Mohammed Salisu ប្រជែងជាមួយកីឡាករ Lionel Messi

គួរឲ្យដឹងដែរថាកីឡាករ Mohammed Salisu ជាយុវជនថ្នាលរបស់ក្លិប Real Valladolid ហើយត្រូវបានក្លិបតម្លើងឲ្យមកលេងក្នុងឈុតធំ កាលពីខែកក្កដាឆ្នាំ២០១៩នេះ ដោយបង្ហាញខ្លួនសរុបបានចំនួន១៦ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T