បើបុកយ៉ាងហ្នឹងនរណាទប់ជាប់? មួយកែងគុម្ពថ្គាម កីឡាករថៃសន្លប់ធំត្រឹមទឹកទី២ (មានវីដេអូ)

//s5.kh1.co/65/6585c31a81eff862b68510e408b713ebc1a879df.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អ្នកលេងគុនខ្មែរមកពីក្លិបម្កុជរាជសីហ៍កីឡាករ ឌុម កែវដា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ផេត ស.សុថាម៉ាត ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការរប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានធ្វើអ្វីគួរឲ្យសម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកតាមលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ភ្លាម ទាំងកម្ពុជា និងថៃបានសម្រុកគ្នាមួយទំហឹងតែម្ដង តាមរយៈការចេញដៃ កែង និងទាត់គ្នាធ្ងន់ៗ។ យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់ចុងទឹកទី២ទៅហើយ ឌុម កែវដា បានប្រើកែងស្ដាំរបស់ខ្លួនវាយចូលគុម្ពផ្គាមកីឡាករថៃធ្វើឲ្យលោកអាជ្ញាកណ្ដាល អ៊ិន ខេមរិន្ទ បញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ឃើញថា ឌុម កែវដា ផ្ដួលកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T