អីគេចេះ! Mourinho ដើរទៅអរគុណក្មេងរើសបាល់ម្នាក់ព្រោះតែហេតុផលមួយនេះ (មានវីដេអូ)

//s5.kh1.co/46/469a6c004e2dfb90be01f0ad5828494ec3f9b436.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Tottenham Hotspur លោក Jose Mourinho បានអរគុណដល់ក្មេងរើសបាល់ម្នាក់ ដែលជាផ្នែកមួយជួយឲ្យ Harry Kane រកបានគ្រាប់បាល់ក្នុងការប្រកួតពានរង្វាន់ Champions League ដែល Spurs យក Olympiacos ៤ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំឡុងពេល​ Spurs ត្រូវបាន Olympiacos នាំមុខមុន ២ទល់នឹង១ បាល់បានចេញទៅខាងក្រៅ ហើយក្មេងរើសបាល់ម្នាក់នោះបានឲ្យបាល់លឿនៗទៅ Serge Aurier ហើយ Aurier បានគប់បាល់ទៅឲ្យ Lucas Moura ដើម្បីកាត់បាល់ទៅឲ្យ Harry Kane បញ្ចប់ទីបានសម្រេច។

Harry Kane អបអរគ្រាប់បាល់
Harry Kane អបអរគ្រាប់បាល់

ភ្លាមៗនោះអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បានដើរទៅអរគុណដល់ក្មេងប្រុសម្នាក់នោះ។ ថ្លែងក្នុងសន្នីសីតកាសែតក្រោយចប់ការប្រកួត បុរសវ័យ ៥៦ឆ្នាំបាននិយាយថា៖

“ការធ្វើបែបនេះ គឺជាអ្វីដែលក្មេងរើសបាល់ល្អគួរតែធ្វើ។ ខ្ញុំក៏ធ្លាប់ធ្វើបែបនេះដូចគ្នាកាលពីខ្ញុំនៅចន្លោះអាយុ ១០-១៦ឆ្នាំ។ គេពិតជាក្មេងរើសបាល់ដ៏ល្អមួយរូប។ គេបានយកចិត្តទុកដាក់ជាមួយការប្រកួត ដោយមិនគ្រាន់តែឈរនៅស្ងៀមនោះទេ។ ខ្ញុំបានព្យាយាមហៅគេមកបន្ទប់ផ្លាសប្ដូរសម្លៀកបំពាក់ដែរ ប៉ុន្តែគេបដិសេធ។”

លោក Jose Mourinho ដើរទៅអរគុណក្មេងរើសបាល់ម្នាក់នោះ
លោក Jose Mourinho ដើរទៅអរគុណក្មេងរើសបាល់ម្នាក់នោះ

ក្រោយជ័យជម្នះលើកដំបូងក្នុងផ្ទះក្រោមការដឹកនាំរបស់លោក Jose Mourinho ជើងឯករងឆ្នាំមុនបានកក់កៅអីឡើងទៅវគ្គ ១៦ចុងក្រោយបន្ទាប់ពី ៥ប្រកួតក្នុងវគ្គសន្សំពិន្ទុតាមពូល ឈ្នះ៣ ស្មើ១ និងចាញ់១ មាន១០ពិន្ទុកំពុងឈរនៅលេខ២ និងដាច់ពិន្ទុក្រុមលេខ៣ ដលទៅ៧ពិន្ទុ៕

ចង់ឃើញសកម្មភាពរបស់ក្មេងប្រុសម្នាក់នោះ និងលោក Jose Mourinho សូមទស្សនាវីដេអូខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T