Man UTD មានទំនុកចិត្តថានឹងផ្ដួល Liverpool ក្នុងការទិញកីឡាករជម្រើសជាតិអង់គ្លេសម្នាក់

//s5.kh1.co/36/36f2f8d1be19c287dc293a65612da170471ab3b4.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United មានទំនុកចិត្តថានឹងយកឈ្នះ Liverpool ក្នុងការនាំយកខ្សែប្រយុទ្ធស្លាបរបស់ Borussia Dortmund កីឡាករ Jadon Sancho។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ក្រោយចាកចេញពី Manchester City កាលពីឆ្នាំ២០១៧ កីឡាករវ័យ ១៩ឆ្នាំ Jadon Sancho បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដែលលេចធ្លោមួយរូបនៅក្របខណ្ឌ Bundesliga និងជាតួអង្គសំខាន់របស់លោក Gareth Southgate ក្នុងក្រុមជម្រើសជាតិអង់គ្លេស។

Man UTD បានចាប់អារម្មណ៍ចង់បាន Sancho តាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅ ប៉ុន្តែមិនអាចឈានដល់ការផ្ទេរ ដោយការចរចាបរាជ័យជាមួយ Dortmund។ បើទោះបីជាក្រុមរបស់លោក Ole Gunnar Solskjaer មិនអាចសន្យាបានថានឹងអាចមានកៅអីលេងពានរង្វាន់​ Champions League នៅរដូវកាលក្រោយ ប៉ុន្តែបិសាចក្រហមមានជំនឿចិត្តថានឹងអាចនាំយក Sancho ត្រឡប់មកលេងនៅទីក្រុង Manchester វិញដោយបានប្រកាសជាសាធារណៈថាគេគឺជាគោលដៅទីមួយដែលក្លិបចង់បាន។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

គួរឲ្យដឹងដែរថា ក្រោពី Man UTD និង Liverpool នៅមានបណ្ដាក្លិបធំៗជាច្រើននៅអឺរ៉ុបដាក់ការចាប់អារម្មណ៍មកលើជម្រើសជាតិអង់គ្លេសវ័យក្មេងរូបនេះ រួមមាន Manchester City, Real Madrid, Barcelona និង Paris Saint-Germain៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T