មកកីឡាដ្ឋាន Bernabeu ជាថ្មីក្នុងនាមជាគូប្រជែង Navas និយាយពាក្យរំជួលចិត្តថា…!!

//s5.kh1.co/76/76a602b974cb955b8937a326a7f96abe88a5acaf.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាំទី Keylor Navas បានត្រឡប់មកកាន់កីឡដ្ឋាន Estadio Santiago Bernabeu ជាថ្មីកាលពីយប់មិញ ក្នុងការប្រកួត Champions League ដែល Real Madrid ស្មើគ្នា ២-២ ជាមួយ PSG បន្ទាប់ពីចាកចេញពីក្លិបយក្សអេស្ប៉ាញទៅចូលរួមជាមួយ PSG កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Keylor Navas
កីឡាករ Keylor Navas

ជាមួយគ្នានេះ Navas នៅតែទទួលបានការស្រឡាញ់ និងគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ Real Madrid នៅកីឡដ្ឋាន Santiago Bernabeu។ ថ្លែងក្រោយចប់ការប្រកួត អ្នកចាំទីជម្រើសជាតិកូស្ដារីកាបាននិយាយថា​៖

“ខ្ញុំមិនជឿថាការត្រឡប់មកជាថ្មីរបស់ខ្ញុំទទួលបានការស្រឡាញ់ពីអ្នកគាំទ្រច្រើនខ្លាំងយ៉ាងនេះទេ។ វាដូចគ្នាទៅនឹងក្ដីស្រឡាញ់ និងការគាំទ្រដូចកាលពីខ្ញុំលេងនៅទីនេះ។”

កីឡាករ Keylor Navas
កីឡាករ Keylor Navas

គួរបញ្ជាក់ដែរថា Keylor Navas ធ្លាប់លេងនៅ Real Madrid ចន្លោះឆ្នាំ ២០១៤-២០១៩ និងជួយឲ្យមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញមួយនេះឈ្នះពាន​ Champions League បានចំនួន ៣ដង និង La Liga ១ដង មុនចាកចេញទៅ PSG កាលពីរដូវក្ដៅឆ្នាំនេះ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T